ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ជួបពិភាក្សាការងារ ជាមួយលោកស្រីNdetwa ប្រធានាធិបតីណាមីប៊ី

នារសៀលថ្ងៃទី១០ ខែកក្កដា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយ លោកស្រី Ndetwa ប្រធានាធិបតីណាមីប៊ី ដែលកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន នៅវិមានសភាប្រជាជនទីក្រុងប៉េកាំង ។

លោក Xi Jinping បានលើកឡើងសំណើរចំនួន ៣ ចំពោះការកសាងសហគមន៍ជោគវាសនារួមរវាងចិន-ណាមីប៊ីក្នុងយុគសម័យថ្មី។ ទីមួយ ប្រកាន់ខ្ជាប់ការគាំទ្រគ្នាយ៉ាងម៉ឺងម៉ាត់ ។ ទីពីរ ត្រូសត្រាយសក្តានុពលកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការ។ ទីបី ប្រកាន់ខ្ជាប់សមគ្គីភាព និងកិច្ចសម្របសម្រួល ដើម្បីគាំពារពហុភាគីនិយម។

លោក Xi Jinping បានបន្តថា ភាគីចិនរីករាយបន្តធ្វើការជាមួយប្រទេសអាហ្វ្រិក រួមមានប្រទេសណាមីប៊ីជាដើមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិស័យរ៉ែ ហើយត្រូវប្រកាន់ខ្ជាប់គោលការណ៍ចំនួន៣។ ទីមួយ ផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ទីពីរ ពិគ្រោះពិភាក្សាគ្នាដោយមេត្រីភាព ទីបី ត្រូសត្រាយ និងអភិវឌ្ឍន៍ ។

ជាការឆ្លើយតប លោកស្រី Ndetwa បានថ្លែងថា ភាគីណាមីប៊ី យកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងជាមួយប្រទេសចិន ព្រមទាំងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍ចិនមួយ ។ ភាគីណាមីប៊ីមានឆន្ទៈរៀនសូត្រពីបទពិសោធចិន ដើម្បីជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៃប្រទេសទាំងពីរណាមីប៊ីនិងចិនទទួលបានការរីកចម្រើនបន្ថែមទៀត ។
បន្ទាប់ពីកិច្ចជំនួប ប្រមុខរដ្ឋនៃប្រទេសទាំងពីរចិន និងណាមីប៊ី បានធ្វើជាសក្ខីភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យជាច្រើនមានដូចជា សេដ្ឋកិច្ចនិងពាណិជ្ជកម្ម សុខភិបាល ការអប់រំ និងធនធានមនុស្សជាដើម៕

To Top