សម្តេចធិបតី៖ ការធ្វើជំរឿនមន្ត្រី គឺជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ។
ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងបន្ទាប់ពីសម្តេច បានបំពេញរួចហើយ នូវកាតព្វកិច្ចសំខាន់មួយ ក្នុងនាមជាមន្ត្រីរាជរដ្ឋាភិបាលមួយរូប គឺធ្វើជំរឿនមន្ត្រី នាថ្ងៃនេះ។
តាមរយៈបណ្តាញសង្គម នាថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៦នេះ សម្តេចធិបតី បានគូសបញ្ជាក់ថា ការធ្វើជំរឿនមន្ត្រី គឺ ជាកាតព្វកិច្ច និងជាការទទួលខុសត្រូវ របស់មន្ត្រីរាជការគ្រប់រូប ក្នុងការចូលរួមបង្កើនប្រសិទ្ធភាពស្ថាប័នរដ្ឋ ព្រោះថា ការធ្វើជំរឿនមន្ត្រី គឺដើម្បីប្រមូលទិន្នន័យជាក់ស្តែង សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការពង្រឹងរដ្ឋបាលសាធារណៈ លុបបំបាត់ ភាពមិនប្រក្រតី និងធានាប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស។
ក្នុងនោះសម្តេចក៏បានឱ្យមន្ត្រីរាជរដ្ឋាភិបាលទាំងអស់ ដែលមានកាតព្វកិច្ច ធ្វើជំរឿនមន្ត្រី ចូលរួមអោយបានគ្រប់ៗគ្នាផងដែរ៕









