Feature

រដ្ឋបាលខេត្តពោធិ៍សាត់ សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរ ណែនាំលេខ០០៨ ស្តីពីការរៀចំផែនការយុទ្ធសាស្ត្រថវិការាជធានី/ខេត្តឆ្នាំ២០២៧-២០២៩

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំទេពឧកញ៉ាឃ្លាំងមឿង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សហការជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំ លេខ ០០៨ សហវ.សរណ.អហក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ស្តីពី «ការរៀបចំផែនការយុទ្ធសាស្ត្រថវិការាជធានី ខេត្ត ឆ្នាំ២០២៧-២០២៩ និងនីតិវិធីបច្ចេកទេសនៃការរៀបចំគម្រោងថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ»។

ក្រោមអធិបតីភាព លោកស្រី មាស ច័ន្ទវណ្ណដា អនុប្រធានលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោក ហៀម ឃួន អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ទីរជំនាញ អភិបាល អភិបាលរងក្រុង-ស្រុកទាំង០៧ ប្រធានការិយាល័យផែនការនិងគាំទ្រឃុំសង្កាត់ មន្ត្រីបង្គោលហិរញ្ញវត្ថុ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕

ប្រភព÷រដ្ឋបាលខេត្តពោធិ៍សាត់|ដោយ÷ធឿន/ដើមអម្ពិល

To Top