សម្តេចធិបតីប្រាប់លោក ស៊ី ជីនពីង ពីស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង ពីជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី ជីនពីង ។

នេះជាការលើកឡើងរបស់សម្តេចធិបតី ក្នុងជំនួបទ្វេភាគីជាមួយលោក ស៊ី ជីនពីង នាថ្ងៃ១៧ កក្កដា ។
ក្នុងជំនួបជាមួយដឹកនាំចិន ដែលជាមិត្ត ដែកថែមម៉ឺនឆ្នាំ របស់កម្ពុជានេះ សម្តេចធិបតី រៀបរាប់ ចិន អំពីការវិវត្តថ្មីៗ នៃស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃ ។ ក្នុងនោះសម្តេចបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ, និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕











