ព័ត៌មានអន្តរជាតិ

បទវិភាគ​៖ ហ្វីលីពីន ​ប៉ុន​ប៉ងបង្ក​រឿង​ ក្រោម​លេសសមុទ្រ​ចិន​ខាង​ត្បូង ពិត​ជា​អសា​ឥត​ការ​ ជាក់ជា​មិន​ខាន

នៅថ្ងៃទី២៣ខែកក្កដា នាវារដ្ឋាភិបាលហ្វីលីពីនពីរគ្រឿង មិនអើពើនឹងការរារាំង ​និង​ការ​ព្រ​មា​ន​ម្តងហើយម្តងទៀត ពីប្រទេសចិន បានបំពាន​ចូល​ដែនទឹកនៃ​កោះ​ Huangyan ​ដែល​ស្ថិត​ក្រោ​ម​ការ​គ្រប់​គ្រង​ របស់ប្រទេសចិន យ៉ាងកម្រោល។ ឆ្មាំសមុទ្រចិន បាន​ចាត់វិធានការ​ ដ៏​ចាំ​បា​ច់​ស្របតាមច្បាប់​ ដើម្បី​បណ្តេញ​ពួកគេចេញ។ នេះជាលើកទីពីរហើយ​ ដែល​ភាគី​ហ្វីលី​ពីន​ បាន​បង្ក​រឿង​ បន្ទាប់​ពីការបង្ក​រឿង​ និងវាយប្រហារដោយចេតនា លើបុគ្គលិក​ឆ្មាំសមុទ្រចិន ​កាល​ពីរ​បី​ថ្ងៃ​មុន​នៅ​ថ្ម​ប៉ប្រះទឹកRen’ai។ គួរកត់សម្គាល់ថា ព្រឹត្តិការណ៍​រំលោភបំពាន​និងបង្ករឿង​ទាំងពីរ​លើ​ក​ របស់​ហ្វីលីពីន​ បានកើតឡើង ​ខណៈពេលបើក​ធ្វើ​ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដែល​បង្ហាញ​យ៉ាងច្បាស់ ពីចេតនារបស់ហ្វីលីពីន​ ដែល​បង្ក​រឿង​ក្រោម​លេស​សមុទ្រ​ចិន​ខាង​ត្បូង និង​បំផ្លា​ញ​ដល់​បរិយាកាស នៃ​កិច្ច​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ។

     ទោះជាយ៉ាងណាក៏ដោយ ទង្វើ​នេះពិត​ជា​អសា​ឥត បាន​ការ​នឹង​ទទួល​បរាជ័យ​ជាក់​​ជា​មិន​ខាន​។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន បានបញ្ជូន​សញ្ញា​យ៉ាងច្បាស់​លាស់​មួ​យថា៖ ប្រ​ទេស​ជា​សមាជិក​នានា ​នៃ​អាស៊ាន​មាន​ការរំពឹង​ទុក សម្រាប់​ពង្រឹងការតភ្ជាប់ ជា​យុទ្ធសាស្ត្រ​ជា​មួយ​ប្រទេស​ចិន ធ្វើ​ឱ្យ​ស៊ី​ជ​ម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ ក្នុងវិស័យនានា និង​ឈាន​ដល់​ការ​សម្រេច​ “ក្រមប្រតិបត្តិ​សមុ​ទ្រ​ចិន​ខាង​ត្បូ​ង​” ក្នុង​ពេល​ឆាប់ៗ​នៅក្នុងឆ្នាំនេះ ដើម្បីរួមគ្នាគាំ​ពារ​សន្តិ​ភាព ​និងស្ថិរភាពនៅសមុ​ទ្រ​ចិន​ខាង​ត្បូង​។​

     ឆ្នាំនេះគឺជាខួបលើកទី៥​ នៃការបង្កើត​ទំនាក់​ទំនង ​ភាពជាដៃគូ​យុទ្ធសា​ស្ត្រ​គ្រប់​ជ្រុង​ជ្រោ​យ​ចិន-អាស៊ាន។ ចាប់ពីគំនិត​ឯកភាពគ្នាដ៏សំខាន់រវាងចិន​និងប្រទេសអាស៊ានទាំង៨ ស្តីពី​ការ​រួម​គ្នា​ កសាង​សហគមន៍ជោគ​វាសនា​រួម​ទ្វេភាគី រហូតដល់ការចុះហត្ថលេខាជាផ្លូវការ​លើ​ពិធី​សារ​ ស្តីពី​ការ​លើក​កម្ពស់​កម្រិត​នៃ​តំបន់ពាណិជ្ជកម្មសេរី ចិន-អាស៊ាន ៣.០ កិច្ចសហប្រតិបត្តិ​កា​រ​រវាងភាគីទាំងពីរ ​ក្នុងវិស័យផ្សេងៗបាន​ធ្វើ​ឡើង​យ៉ាង​ផុល​ផុស ដែល​កំពុងស្ថិត​នៅលើ​គន្លង​ល្បឿ​ន​លឿន​។

     នៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលើក​នេះ លោកWang Yi​សមាជិកការិយាល័យនយោ​បា​យ​ នៃគណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន ​និងជារដ្ឋមន្ត្រីការបរទេសចិន​ បាន​អធិប្បាយ ​ពី​គោល​ជំហរ​ជា​គោលការណ៍ របស់ចិន លើបញ្ហាសមុទ្រចិនខាងត្បូង ដោយបានសង្កត់ធ្ងន់ថា ប្រ​ទេ​ស​ក្នុងតំបន់គួរតែគោរព យ៉ាងតឹងរ៉ឹង​តាម «សេចក្តីប្រកាសស្តីពី ការប្រព្រឹត្តរបស់ភាគីនានា ​នៅ​សមុ​ទ្រចិន​ខាងត្បូង» ជាមួយគ្នានេះដែលត្រូវទប់​ទល់ នឹង​ការញុះញង់​អុជអាល់​របស់កម្លាំង​ខាង​ក្រៅ ប្រ​ឆាំង​នឹងប្រទេសមួយ​ចំនួន​តូច​ ដែលប៉ុន​ប៉ង​បង្ករឿង ក្រោម​លេស​សមុទ្រចិន​ខាង​ត្បូង​ ហើយ​ត្រូវ​ក្តាប់​ជាប់​យ៉ាង​មុតមាំ​នូវ​សិទ្ធិ​ដឹក​នាំ​នៃ​ការ​គាំពារ​សន្តិភាព​ និង​ស្ថិរភាព​របស់​សមុ​ទ្រ​ចិន​ខាង​ត្បូង ​​ក្នុង​ដៃ​របស់​ខ្លួន​។ ក្នុងអំឡុងពេលជួបពិភាក្សា​​ជាមួយលោកស្រី ​Lazaro​ រដ្ឋមន្ត្រី​ការ​បរ​ទេស​ហ្វីលី​ពីន​ ប្រទេសចិន បាន​ដាស់​តឿន​ឱ្យ​ហ្វីលីពីន​ បញ្ឈប់​ភ្លាម​ៗ ​នូវ​សកម្មភាពបង្ក​រឿង​លើ​បញ្ហា​សមុ​ទ្រ​ចិន​ខាង​ត្បូង​ គោរពតាមពាក្យ​សន្យា​ ដែល​ខ្លួន​បាន​ធ្វើ​​ចំពោះប្រទេសចិន និង​ធ្វើ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ យ៉ាងប្រាកដ​ប្រជា ​ដើម្បីលំនឹង​ទំនាក់ទំនងទ្វេភាគី។

     ការរំខានមិនអាចធ្វើ​ឱ្យ​ប៉ះ​ពាល់ ​ដល់ស្ថានភាពទូទៅបានទេ។ យោងតាមការ​ផ្សាយ​ដំណឹ​ង​ នៃ​វេបសាយ​ព័ត៌មានហ្វីលីពីន Rappler បានឱ្យ​ដឹង​ថា លោកស្រី​ Lazaro រដ្ឋមន្ត្រី​ការបរ​ទេស​ហ្វីលី​ពីន​ បានថ្លែង​ថា លោកបានលើកឡើងនូវសំណួរ ចំពោះ​បុគ្គលិក​ពាក់​ព័ន្ធ​អាស៊ាន​ ទាក់​ទង​នឹង​ជម្លោះ ​ដែល​កើត​ឡើង​នៅថ្ម​ប៉ប្រះ​ទឹក​Ren’ai នៅ​ពេល​ថ្មីៗ​នេះ​ ប៉ុន្តែ​ពួកគេ”មិន​បានឆ្លើយ​តប​ទេ​”​។​ ការណ៍​នេះ​បង្ហាញថា ការគាំពារ​សន្តិភាព​និងស្ថិរភាព​ នៅសមុទ្រ​ចិនខាង​ត្បូង​គឺជា​ក្តីប្រា​ថ្នា ​និង​ទិ​ស​ដៅនៃកិច្ចខិតខំប្រឹងប្រែងរួម​ សម្រាប់ប្រទេសនានាក្នុងតំបន់។

ប្រឈមមុខនឹងនិន្នាការ ទូទៅនៃកិច្ចសហប្រតិបត្តិការ ចិន-អាស៊ាន ការប៉ុនប៉ងរបស់ហ្វីលី​ពីន​ ក្នុង​ការបង្ក​រឿង​ក្រោម​លេស​សមុទ្រ​ចិន​ខាង​ត្បូង ​និងការជ្រៀតជ្រែក និង​ការបំផ្លិច​បំផ្លាញ​ដោ​យ​កម្លាំងខាងក្រៅ ​គឺប្រៀប​ដូច​ជាយកពងមាន់ទៅជល់នឹងថ្ម។ ក្តាប់​ជាប់​នូវកាលានុវត្តភាព​ និង​លុប​បំបាត់​ការ​រំខាន​ ប្រទេសចិន​និងប្រទេសអាស៊ាន​មានតម្រិះ​ប្រាជ្ញា​ និង​មាន​​សមត្ថភាព​ក្នុង​ការ​បន្តដោះស្រាយ បញ្ហាសមុទ្រចិនខាងត្បូង ឱ្យបានសមរម្យ​ ដើម្បី​ធ្វើឱ្យសន្តិភាព ស្ថិរភាព កិច្ច​សហ​ប្រតិបត្តិការ និងមេត្រី​ភាពក្លាយជា​ប្រធាន​បទ​សំខាន់ៗ នៅសមុទ្រចិនខាងត្បូង និង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការទ្វេភាគី បន្ត​ក្លាយ​ជា​ក្បាល​ម៉ាស៊ីន នៃ​ការអភិវឌ្ឍ​និងស្តារ​អាស៊ីឡើងវិញ និង​ជាគំរូនៃកិច្ចសហប្រតិបត្តិការ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក៏​ដូចជាការ​បំពេញ​បន្ថែម​កម្លាំង​ ចលករ​ដ៏​ខ្លាំង​ក្លា ​ប្រកប​ដោយ​ភាព​យូរ​អង្វែង ស្ថិរភាព វិបុលភាព ​និង​វិជ្ជមាន​សម្រាប់​ពិភពលោក​ដែល​កំពុង​ស្ថិត​ក្នុង​ ដំណាក់កាល រង្គោះ​រង្គើ​និង​កំណែ​ទម្រង់៕

To Top