ឪពុក-ម្តាយ សហការប្រគល់កូនស្រីបង្កគ្រោះថ្នាក់ចរាចរណ៍ឱ្យសមត្ថកិច្ចអនុវត្តតាមច្បាប់
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារ នគរបាលចរាចរណ៍បានបញ្ជាក់ថា ឪពុក-ម្តាយស្រ្តីរូបស្រស់បង្ក គ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យមន្រ្តីក្រសួងសាធារណការស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុបានសហការ ប្រគល់កូនឱ្យសមត្ថកិច្ចនគរបាល អនុវត្តតាមផ្លូវច្បាប់ហើយ ។

តាមបណ្តាញសង្គមមុននេះបន្តិច ឧត្តមសេនីយ៍ទោ ហេង រតនាបញ្ជាក់ថា “ ពេលនេះឪពុកម្តាយ របស់អ្នកបើកឡានអវតា 11បានសហការប្រគល់កូនជូនសមត្ថកិច្ច នៃស្នងការរាជធានីភ្នំពេញហើយ”៕










