Feature

ឧត្តមសេនីយ៍ទោ ហេង រតនា ៖ ស្រ្តីបង្កគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យបុរសម្នាក់ស្លាប់ គ្មានចេតនារត់ទៅបរទេសទេ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងផែនការងារ នគរបាលចរាចរណ៍បានបញ្ជាក់ថា ស្រ្តីឈ្មោះ សាម ម៉ីជូ ជាអ្នកបង្កគ្រោះថ្នាក់ ធ្វើឱ្យមន្រ្តីក្រសួងសាធារណការ ស្លាប់ភ្លាមៗនោះ គ្មានចេតនារត់គេចខ្លួនទៅក្រៅប្រទេសនោះទេ ។

ការលើកឡើងបែបនេះ ក្រោយមានការចេញផ្សាយជាបន្តបន្ទាប់ថា ស្រ្តីខាងលើនេះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រលានយន្តហោះតេជោ នៅពេលរត់គេចខ្លួនទៅប្រទេសសិង្ហបុរី ។

តាមរយៈបណ្តាញសង្គមមុននេះ បន្តិចលោកឧត្តមសេនីយ៍ទោ ហេង រតនា បញ្ជាក់យ៉ាងច្បាស់ៗថា ស្រ្តីរូបនេះបានចូលមកទទួលខុសត្រូវហើយ ដោយគ្រួសារគាត់នាំគាត់មកស្នងការរាជធានីភ្នំពេញ គាត់គ្មានចេតនាណាមួយថានឹងរត់ទៅក្រៅប្រទេសទេ ៕

To Top