ព័ត៌មានអន្តរជាតិ

លោក Elon Musk ដែលជាមហាសេដ្ឋីអាមេរិក បដិសេធរបាយការណ៍ អំពីការលក់អាជីវកម្ម ដែលអាចកើតមានរបស់ក្រុមហ៊ុន Tesla នៅប្រទេសចិន

បរទេស៖ លោក Elon Musk ដែលជាមហាសេដ្ឋីអាមេរិក បានច្រានចោល ហើយថា ជាព័ត៌មានក្លែងក្លាយ នៃរបាយការណ៍មួយដែលថា នាយកប្រតិបត្តិនៅក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla (TSLA.O) របស់គាត់ត្រូវបានប្រាប់ឱ្យរៀបចំសម្រាប់ការបំបែកអាជីវកម្ម នៅប្រទេសចិនរបស់ខ្លួន មុនពេលមានការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុនរុករកអវកាស SpaceX (SPCX.O) ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ថា កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីប្រឹក្សា Tesla បានពិភាក្សាអំពីជម្រើសដែលអាចធ្វើទៅបានសម្រាប់ការបំបែក រួមទាំងការបំបែកចេញ ការលក់ ឬការបិទ ដោយបន្ថែមថា វាមិនច្បាស់ទេថាតើ Tesla អាចផ្លាស់ប្តូរអាជីវកម្មនៅប្រទេសចិនបានលឿនប៉ុណ្ណា ហើយផែនការទាំងនេះអាចផ្លាស់ប្តូរបាន។

លោក Musk ដែលជាអ្នកមានបំផុត របស់ពិភពលោក បានឱ្យដឹងនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់ជាការឆ្លើយតប ទៅនឹងរបាយការណ៍នេះថា “រឿងនេះមិនដែលកើតឡើងក្នុងការពិភាក្សាណាមួយឡើយ”។ “ព័ត៌មានក្លែងក្លាយដែលមិនសមហេតុផល”។

ការរួមបញ្ចូលគ្នារវាង Tesla និង SpaceX របស់លោក Musk នឹងបង្កើនឧបសគ្គភូមិសាស្ត្រនយោបាយ និងបទប្បញ្ញត្តិ ជាពិសេសនៅក្នុងប្រទេសចិន ពីព្រោះ SpaceX គឺជាអ្នកម៉ៅការការពារជាតិដ៏សំខាន់របស់សហរដ្ឋអាមេរិកដែលពាក់ព័ន្ធនឹងកម្មវិធីសន្តិសុខជាតិ និងផ្កាយរណប ខណៈពេលដែល Tesla ដំណើរការរោងចក្រផលិតដែលគ្រប់គ្រងដោយម្ចាស់ភាគហ៊ុនទាំងស្រុងនៅក្នុងប្រទេសចិន។
ប្រែសម្រួលៈ ណៃ តុលា

To Top