ក្រុមហាម៉ាស់ និងប៉ាឡេស្ទីន ព្រមព្រៀងគ្នាលើផែនទីបង្ហាញផ្លូវ រំសាយអាវុធនៅតំបន់ហ្គាហ្សា
វ៉ាស៊ីនតោន៖ ក្រុមហាម៉ាស់ និងប៉ាឡេស្ទីនបានព្រមព្រៀងគ្នាលើផែនការមួយ ដើម្បីអនុវត្តដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់នៅតំបន់ហ្គាហ្សា រួមទាំងដំណើរការបន្តិចម្តងៗសម្រាប់ការធ្វើសារពើភ័ណ្ឌ និងរក្សាទុកអាវុធរបស់ពួកគេ
របាយការណ៍នេះបានឧ្យដឹងថា គណៈកម្មាធិការជាតិ សម្រាប់រដ្ឋបាលតំបន់ហ្គាហ្សានឹងត្រួតពិនិត្យ និងអនុវត្តដំណើរការបន្តិចម្តងៗ និងជាបន្តបន្ទាប់នៃការធ្វើសារពើភ័ណ្ឌ និងរក្សាទុកអាវុធ នេះបើយោងតាមការដកស្រង់ប្រភពព័ត៌មានអេហ្ស៊ីប។
ប្រភពបានបន្ថែមថា ការចាប់ផ្តើមនៃដំណើរការធ្វើសារពើភ័ណ្ឌអាវុធនឹងត្រូវបានភ្ជាប់ទៅនឹងការចូលរបស់គណៈកម្មាធិការចូលទៅក្នុងតំបន់ហ្គាហ្សា និងការដាក់ពង្រាយកងកម្លាំងស្ថេរភាពអន្តរជាតិ។
ប្រភពនេះបានបន្ដថា កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការចូលរបស់គណៈកម្មាធិការចូលទៅក្នុងតំបន់ហ្គាហ្សា ការដាក់ពង្រាយកងកម្លាំងអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញដំបូងនៅក្នុងតំបន់នោះផងដែរ។
ក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីន បានជូនដំណឹងដល់អ្នកសម្របសម្រួលអំពីការយល់ព្រមរបស់ពួកគេ ចំពោះផែនការនេះ ខណៈដែលកិច្ចប្រជុំមួយដែលពាក់ព័ន្ធនឹងអ្នកសម្របសម្រួលនឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះនៅទីក្រុងគែរ ដើម្បីបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ភាគីទាំងអស់ក្នុងការអនុវត្តកិច្ចព្រមព្រៀង៕
ប្រែសម្រួល ឈូក បូរ៉ា









