រុស្ស៊ី នឹងដាក់មូលដ្ឋានយោធា នៅក្នុងទឹកដីស៊ីរី
ដាម៉ាស៖ ស៊ីរី និងរុស្ស៊ី បានឈានដល់អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីអនាគតនៃវត្តមានយោធារបស់រុស្ស៊ីនៅមូលដ្ឋានទ័ពអាកាស Hmeimim និងមូលដ្ឋានទ័ពជើងទឹក Tartous បន្ទាប់ពីការចរចាយ៉ាងស្វិតស្វាញប្រហែល ១៨ខែ នេះបើយោងតាមអាជ្ញាធរស៊ីរី។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA ដែលបានដកស្រង់សម្តីនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងរបស់អាជ្ញាធរការបរទេស បានឧ្យដឹងថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ស៊ីរីនឹងគ្រប់គ្រងកន្លែងប្រើប្រាស់សម្រាប់ជនស៊ីវិល ជាពិសេសអាកាសយានដ្ឋាន Hmeimim និងចំណតពាណិជ្ជកម្មទី៤ នៅកំពង់ផែ Tartous ហើយបញ្ចូលវាបន្តិចម្តងៗទៅក្នុងរដ្ឋបាលជនស៊ីវិល។
ប្រទេសទាំងពីរបានឯកភាពគ្នាថា មូលដ្ឋានទ័ព និងកន្លែងយោធាផ្សេងទៀតនឹងត្រូវបានកំណត់ឡើងវិញជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគុណវុឌ្ឍិរួមគ្នាក្រោមការរៀបចំថ្មីដែលមានគោលបំណងការពារផលប្រយោជន៍ទៅវិញទៅមក ។
អនុស្សរណៈនៃការយោគយល់គ្នានេះកំណត់ពេលវេលាមិនលើសពី ៣ខែដើម្បីបញ្ចប់ការផ្លាស់ប្តូរ បន្ទាប់ពីការរៀបចំថ្មីនឹងចូលជាធរមាន។
រុស្ស៊ីបានរក្សាវត្តមានយោធានៅក្នុងប្រទេសស៊ីរីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយមានមូលដ្ឋានទ័ពអាកាស Hmeimim ក្នុងខេត្ត Latakia និងមូលដ្ឋានកងទ័ពជើងទឹកក្នុងទីក្រុង Tartous ដែលជាមូលដ្ឋានយោធាសំខាន់ពីររបស់ខ្លួននៅក្នុងប្រទេសនេះ៕
ប្រែសម្រួល ឈូក បូរ៉ា









