ព័ត៌មានអន្តរជាតិ

មនុស្ស ១១១នាក់បានស្លាប់ ក្រោយគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៤រ៉ិចទ័រ នៅប្រទេស កូឡុំប៊ី

បរទេស៖ គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៧.៤ រ៉ិចទ័របានវាយប្រហារ ភាគខាងលិចប្រទេសកូឡុំប៊ី កាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១១១ នាក់ បំផ្លាញអគាររាប់រយខ្នង និងធ្វើឱ្យមនុស្ស ជាច្រើនជាប់នៅក្រោមកម្ទេចកម្ទីថ្ម ។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ថា ក្រុមស្វែងរក និងជនស៊ីវិល បានរើសំណល់អគារ ដែលត្រូវបានបំផ្លាញនៅក្នុងទីក្រុងធំទីបី របស់ប្រទេសគឺទីក្រុងកាលី ដោយឆ្លងកាត់បំណែកបេតុងធំៗ និងកម្ទេចកម្ទីផ្សេងទៀត។

គ្រោះរញ្ជួយដីនេះបានរំលឹកឡើងវិញនូវការស្វែងរកដែលនៅតែបន្តនៅក្នុងប្រទេសវេណេស៊ុយអេឡាជិតខាងក្នុងរយៈពេលប៉ុន្មានសប្តាហ៍បន្ទាប់ពីប្រទេសនោះត្រូវបានបំផ្លិចបំផ្លាញដោយការរញ្ជួយដីដ៏ខ្លាំងក្លាពីរលើក។

ក្រៅពីទីក្រុងកាលី ការរញ្ជួយដីនេះបានបំផ្លាញទីក្រុងនានានៅទូទាំងភាគខាងលិចប្រទេសកូឡុំប៊ី រួមទាំង Pereira, Quibdo និង Manizales ហើយរំញ័រដល់ក្នុងប្រទេសអេក្វាឌ័រ និងប៉ាណាម៉ាដែលនៅជិតខាង។ ចំណុចកណ្តាលនៃរញ្ជួយដីគឺនៅ San Jose del Palmar ដែលជាសហគមន៍មួយដែលមានមនុស្សប្រហែល ៤៨០០ នាក់នៅក្នុងតំបន់ Choco ចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រភាគខាងលិចនៃទីក្រុងបូហ្គោតា នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រសហរដ្ឋអាមេរិក។

លោក Abelardo de la Espriella ប្រធានាធិបតីនៃប្រទេសកូឡុំប៊ី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៨៧ នាក់បានរងរបួស និងអគារប្រហែល ១៦០០ ត្រូវបានខូចខាត រួមទាំងអគារយ៉ាងហោចណាស់ ៦១ ដែលបានដួលរលំទាំងស្រុង។ លោកបានប្រកាសអាសន្ន ដើម្បីពន្លឿនការផ្តល់មូលនិធិ សម្រាប់ការស្តារឡើងវិញពីការរញ្ជួយដី។
ប្រែសម្រួលៈ ណៃ តុលា

To Top