យន្ដហោះដ្រូនអ៊ុយក្រែន ហោះចម្ងាយជាង ២០០០គីឡូម៉ែត្រ វាយប្រហារលេីរោងចក្រគីមីឥន្ធនៈ ដ៏សំខាន់មួយរបស់រុស្ស៊ី ដោយជោគជ័យ

គៀវ៖ យោងតាមសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញ Telegram បានឧ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានវាយប្រហាររោងចក្រ គីមីឥន្ធនៈដ៏ធំបំផុតមួយរបស់រុស្ស៊ីនៅក្នុងតំបន់ Tyumen ដែលបណ្តាលឱ្យមានអគ្គីភ័យ និងការខូចខាតនៅរោងចក្រនេះ ។
សេចក្តីថ្លែងការណ៍នេះ បានឧ្យដឹងថា “រោងចក្រគីមីឥន្ធនៈនៅ Tobolsk ផលិតវត្ថុធាតុដើមជាមូលដ្ឋាន សម្រាប់ផលិតផលឧស្សាហកម្មជាច្រើនប្រភេទ រួមទាំងផលិតផល ដែលប្រើប្រាស់ក្នុងឧស្សាហកម្មការពារជាតិ”។
យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបានធ្វើដំណើរជាង ២០០០គីឡូម៉ែត្រ ដើម្បីទៅដល់គោលដៅ នេះបើយោងតាមរបាយការណ៍។
ប្រែសម្រួល ឈូក បូរ៉ា








