លោក ដូណាល់ ត្រាំ អះអាងថា លោក ក៏កំពុងទាមទារសំណង ពីអ៊ីរ៉ង់វិញដូចគ្នា
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា លោកក៏កំពុងទាមទារសំណងពីអ៊ីរ៉ង់វិញដូចគ្នា ដោយកត់សម្គាល់ថា លោកបានណែនាំតំណាង របស់លោកឱ្យដាក់រឿងនេះ ទៅក្នុងការចរចានាពេលអនាគត។
នៅក្នុងការបង្ហោះមួយនៅលើបណ្ដាញ Truth Social លោក ត្រាំ បានសរសេរថា លោកបានឃើញថា «តំណាងនៃសាធារណរដ្ឋ អ៊ីស្លាមអ៊ីរ៉ង់ កំពុងស្នើសុំសំណងសម្រាប់ការខូចខាត ដែលបានធ្វើចំពោះពួកគេ ក្នុងអំឡុងពេលជម្លោះយោធា រយៈពេល ៥ខែចុងក្រោយនេះ» ប៉ុន្តែបានអះអាងថា វា មិនដែលត្រូវបានលើកឡើង នៅក្នុងការចរចា ឬកិច្ចប្រជុំណាមួយឡើយ។
ដោយហៅវាថា «គំនិតគួរឱ្យ ចាប់អារម្មណ៍មួយ» លោក ត្រាំ បានលេីកឡេីងថា លោក «ក៏កំពុងទាមទារ សំណងពីអ៊ីរ៉ង់វិញដូចគ្នា សម្រាប់ មនុស្សទាំងអស់ ដែលពួកគេបានសម្លាប់ និងរងរបួសយ៉ាងធ្ងន់ធ្ងរជាមួយ នឹងគ្រាប់បែកតាមដងផ្លូវ និងជម្លោះជាច្រើនរបស់ពួកគេ»។
នៅក្នុងការបង្ហោះមួយផ្សេងទៀតមិនយូរប៉ុន្មាន លោក ត្រាំ បានលេីកឡេីងថា «អ៊ីរ៉ង់គួរតែទទួលខុសត្រូវ ចំពោះការខូចខាត និងការស្លាប់ដែលបង្កឡើង ចំពោះប្រជាជនលីបង់ ស៊ីរី យេម៉ែន និងតំបន់ហ្គាហ្សា»។
លោក Mohammad Bagher Zolghadr លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានលេីកឡេីងថា ច្រកសមុទ្រហ័រមូស នឹងមិនត្រូវបានបើកឡើងវិញនោះទេ រហូតដល់សហរដ្ឋអាមេរិក «កែតម្រូវឥរិយាបថរបស់ខ្លួន»៕
ប្រែសម្រួល ឈូក បូរ៉ា
