បេក្ខជនមណ្ឌល ប្រឡងវិទ្យាល័យ មកជ កំពតក្រុងលិច យកទូរសព្ទវៃឆ្លាតចូលក្នុងបន្ទប់
ភ្នំពេញ ៖ នៅវេលាម៉ោងទី២ នៃដំណើរការសំណេរនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នេះ នៅមណ្ឌលប្រឡងវិទ្យាល័យ មកជ កំពតក្រុងលិច ខេត្តកំពត មានករណីចាប់បានបេក្ខជនចំនួន១រូប នាំចូលទៅក្នុងបន្ទប់ ប្រឡងនូវទូរសព្ទវៃឆ្លាត។

បេក្ខជនត្រូវបានកត់ត្រា ក្នុងកំណត់ហេតុពិសេស ហើយឧបករណ៍អេឡិកត្រូនិក ដែលបេក្ខជនបាននាំ ចូលក្នុងបន្ទប់ប្រឡងត្រូវបានរឹបអូសទុក ។ ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការណ៍ ចំពោះករណីនេះ តាមគោលការណ៍ជាធរមាន៕
