វៀតណាម ចាប់ផ្តើមសាងសង់នាវាចម្បាំង ប្រឆាំងនាវាមុជទឹក ទាំងធំ និងទំនេីប ដែលជាផលិតផលក្នុងស្រុក
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Tuoi Tre បានរាយការណ៍ថា វៀតណាម បានចាប់ផ្តើមសាងសង់នាវាចម្បាំងប្រឆាំងនាវាមុជទឹកផលិតក្នុងស្រុកដ៏ធំ និងទំនើបបំផុតរបស់ខ្លួនរហូត មកដល់បច្ចុប្បន្ននៅក្នុងទីក្រុងដាណាង ។
យោងតាមរបាយការណ៍ ឧត្តមសេនីយ៍ឯក Pham Hoai Nam អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់យោធាក្នុងការសិក្សា និងអភិវឌ្ឍឧបករណ៍ការពារជាតិទំនើបដោយឯករាជ្យ។
នាវាចម្បាំងប្រឆាំងនាវាមុជទឹកពហុបំណងនេះត្រូវបានរចនា និង សាងសង់ដោយវៀតណាម ដែលជាការអភិវឌ្ឍដ៏សំខាន់មួយ នៅក្នុងឧស្សាហកម្មការពារជាតិ និងសាងសង់នាវាយោធារបស់ប្រទេស។
របាយការណ៍បានបន្ថែមថា គម្រោងនេះគូសបញ្ជាក់ពីការស្វែងរកឧស្សាហកម្មការពារជាតិរបស់វៀតណាមដែលមានស្វ័យភាព ពង្រឹងខ្លួនឯង ពឹងផ្អែកលើខ្លួនឯង ប្រើប្រាស់បានពីរយ៉ាង និងទំនើប៕
ប្រែសម្រួល ឈូក បូរ៉ា
