ព័ត៌មានជាតិ

សម្តេចតេជោ ៖ មិនត្រូវព្រងើយកន្តើយ លើស្រ្តីជេរប្រមាថកងទ័ព

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាមានប្រសាសន៍ថា ស្រ្តីម្នាក់ ដែលបានជេរប្រមាថ លើកងទ័ពមិនត្រូវលើកលែង និងព្រងើយកន្តើយនោះទេ ត្រូវតែអនុវត្តតាមវិធានការច្បាប់ជាធរមាន ។

ក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្តេចតេជោ មានប្រសាសន៍ថា ស្រ្តីម្នាក់ដែលបានជេរប្រមាថលើកងទ័ពរឿងទិញទូរស័ព្ទនោះ ត្រូវបានយកទៅវាស់កម្ពស់ ហើយមិនអាចព្រងើយកន្តើយបានទេ ។
 
សម្តេចតេជោបន្តថា “ហើយមានស្រ្តីណាមួយនោះ លឺថា ជេរកងទ័ពឥឡូវយកទៅក​ម្ពស់ អត់ទេណា អត់អនុញ្ញាតបានទេ បើមិនទាន់យកទៅវាស់កម្ពស់ត្រូវតែយកទៅវាស់កម្ពស់ ។ រឿងអីគ្រាន់តែរឿងទូរស័ព្ទ ទៅជេរកងទ័ពប៉ុន្តែលឺថា យកទៅវាស់កម្ពស់ហើយ មិនអាចព្រងើយកន្តើយបានទេ”។

សម្តេចប្រធានព្រឹទ្ធសភាមានប្រសាសន៍ទៀតថា ទោះបីជាគាត់មិនមែនជាកងទ័ពក៏មិនត្រូវជេរប្រមាថមាក់ងាយគាត់ឡើយ ។

សូមបញ្ជាក់ថា ករណីស្ត្រីម្នាក់ដែលបានប្រើពាក្យសម្តីជេរប្រមាថយ៉ាងធ្ងន់ធ្ងរលើកងទ័ពជួរមុខ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជាផ្លូវការនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ និងបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីបន្តចំណាត់ការតាមនីតិវិធីច្បាប់។ ស្ត្រីរូបនេះមានឈ្មោះ ចិន្តា សុវណ្ណារី វ័យ ៣២ ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទដៃតាមអនឡាញយីហោ ៕

To Top