ករណីអគ្គិភ័យ នៅស្រុកមេមត់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងឆេះផ្ទះអស់ ១ខ្នង

ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ មានករណីអគ្គិភ័យ នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងឆេះផ្ទះអស់ ១ខ្នង។

យោងតាមគេហទំព័រហ្វសប៊ុករបស់ នាយកដ្ឋាននគរបាល បង្ការពន្លត់ អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:១៥ នាទីព្រឹក មានករណី អគ្គិភ័យ ឆេះផ្ទះចំនួន១ខ្នង នៅភូមិជាំអំពិល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃអធិការនគរបាលស្រុកមេមត់ ចុះអន្តរាគមពន្លត់អគ្គីភ័យភ្លាមៗ និងបានគ្រប់គ្រង ស្ថានការណ៍ បានទាំងស្រុង មិនបណ្តាលឲ្យឆេះរាលដាលបន្តទៀតទៅ ផ្ទះ អ្នកក្បែរខាងទេ ក្នុងកិច្ចប្រតិបត្តិការ នេះ កម្លាំង ជំនាញ បង្ការ ពន្លត់ អគ្គិភ័យ បាន ប្រេី ប្រាស់ ទឹកអស់ចំនួន ១រថយន្ត ។
ករណីនេះបណ្តាលឲ្យជនរងគ្រោះឈ្មោះ វន ធន់ ភេទ ប្រុស អាយុ ៤០ ឆ្នាំ ស្លាប់ និងឆេះផ្ទះចំនួន០១ខ្នង៕













