ព័ត៌មានអន្តរជាតិ

​ ប្រមុខអង្គការ សហប្រជាជាតិ​ អំពាវនាវ ឱ្យមានការបន្តកិច្ច ចរចារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

អង្គការសហប្រជាជាតិ ៖ អ្នកនាំពាក្យរបស់លោកបានឧ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អំពាវនាវឱ្យអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក​ បន្តការចរចាឆ្ពោះទៅរកដំណោះស្រាយ ដ៏យូរអង្វែងមួយ​ ចំពោះជម្លោះនេះ។

នៅពេលសួរនៅក្នុងសន្និសីទ សារព័ត៌មានអំពីសារ របស់ប្រមុខអង្គការសហប្រជាជាតិ ខណៈដែលថ្ងៃផុតកំណត់ ៦០ ថ្ងៃសម្រាប់កិច្ចព្រមព្រៀងចុងក្រោយ​ ដែលបានចរចាក្រោមអនុស្សរណៈនៃការយោគយល់គ្នា (MoU) អ៊ីរ៉ង់-សហរដ្ឋអាមេរិក ថ្ងៃទី១៧ ខែមិថុនា ផុតកំណត់នៅថ្ងៃចន្ទ លោក Stephane Dujarric អ្នកនាំពាក្យបាន្យដឹងថា លោក Guterres ចង់ឱ្យភាគីទាំងពីរបន្ដការចរចា។

លោកបានលេីកឡេីងថា “សាររបស់លោកគឺដូចគ្នា ដែលលោកបានថ្លែងតាំងពីដើមមក ដែលមិនមានដំណោះស្រាយយោធា​ ចំពោះជម្លោះនេះ”។ “

លោកជំរុញឱ្យសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និង សហរដ្ឋអាមេរិក​ បន្តការចរចាឆ្ពោះទៅរកដំណោះស្រាយដោយសន្តិភាព និងយូរអង្វែងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីជៀសវាងសកម្មភាពយោធា និងដើម្បីបន្ថយវោហាសាស្ត្រ ដែលយើងបានឮក្នុង រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ”។

នៅក្នុងអនុស្សរណៈ នៃការយោគយល់គ្នានេះ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានប្តេជ្ញាចិត្ត «ចរចា និងសម្រេចបាននូវកិច្ចព្រមព្រៀង ចុងក្រោយក្នុងរយៈពេលអតិបរមា ៦០ថ្ងៃ ដែលអាចបន្តបានដោយមានការយល់ព្រមគ្នាទៅវិញទៅមក»៕

To Top