ព័ត៌មានជាតិ

តើ Carlos Alcaraz និង Aryna Sabalenka អាចការពារតំណែងជើងឯករបស់ខ្លួន ក្នុងព្រឹត្តិការណ៍ US Open ឆ្នាំ 2026 បានដែរឬទេ?

នៅក្នុងអត្ថបទវិភាគរបស់ 1xBet នេះ យើងនឹងក្រឡេកមើលពីឱកាសរបស់ម្ចាស់ជើងឯក US Open កាលពីឆ្នាំមុនសម្រាប់ការប្រកួត Grand Slam ដែលនឹងមកដល់ឆាប់ៗនេះ។

Alcaraz នៅមិនទាន់ស្វែងរកឃើញទម្រង់លេងល្អរបស់ខ្លួនវិញទេ Carlos Alcaraz បានបង្ហាញខ្លួននៅលើទីលានប្រកួតចុងក្រោយកាលពីបួនខែមុន។ បន្ទាប់ពីយកឈ្នះកីឡាករ Otto Virtanen ក្នុងវគ្គ 32 នាក់ចុងក្រោយនៃព្រឹត្តិការណ៍ ATP 500 Barcelona Open កីឡាករ Alcaraz បានដកខ្លួនចេញពីការប្រកួតទល់នឹងកីឡាករឆេក Tomáš Macháč ដោយសារតែបញ្ហារបួសកដៃយ៉ាងធ្ងន់ធ្ងរ។ អតីតកីឡាករ ATP លំដាប់លេខ 1 រូបនេះ ត្រូវបានបង្ខំចិត្តខកខានការប្រកួត Roland Garros និង Wimbledon ខណៈដែលរបួសរបស់គេក៏នៅមិនទាន់ជាសះស្បើយទាំងស្រុងនៅឡើយដែរ។


ស្របពេលជាមួយគ្នានេះ ភាពខ្លាំងរបស់កីឡាករកំពូលទាំងពីរ នៅក្នុងវិស័យកីឡាវាយកូនបាល់បុរស ប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្លាក់ទៅលើកីឡាករ Jannik Sinner វិញម្តង។ កីឡាករលំដាប់ពិភពលោកលេខ 1 រូបនេះបានឈ្នះជើងឯក Wimbledon ប៉ុន្តែនៅទីក្រុងប៉ារីស កីឡាករអ៊ីតាលីរូបនេះបានធ្លាក់ចេញពីការប្រកួតមុនកាលកំណត់ បន្ទាប់ពីជួបប្រទះអាការៈវិលមុខភ្លាមៗ ដែលបង្កឡើងដោយអាកាសធាតុក្តៅខ្លាំង។ នៅក្នុងទីផ្សារភ្នាល់រយៈពេលវែង Sinner គឺជាបេក្ខភាពលេចធ្លោជាងគេសម្រាប់ការប្រកួត US Open ខាងមុខ ជាមួយនឹងហាងឆេង 1.64។ ចំណែក Alcaraz ឈរនៅលេខរៀងទីពីរ ជាមួយនឹងហាងឆេង 3.06។

ក្នុងចន្លោះឆ្នាំ 2024-2025 កីឡាករទាំងពីររូបនេះបានចែករំលែកពានរង្វាន់ Grand Slam ជាមួយគ្នា។ កាលពីពេលនោះ ហាងឆេងសម្រាប់អ្នកទាំងពីរក្នុងការដណ្តើមជ័យជម្នះគឺប្រហាក់ប្រហែលគ្នា ដោយស្ថិតក្នុងចន្លោះពី 2.50 ទៅ 2.65។ តើអ្នកសង្កេតឃើញពីភាពខុសគ្នានេះទេ?

អ្នកជំនាញជាច្រើន កំពុងមានមន្ទិលសង្ស័យ ចំពោះឱកាសរបស់ Carlos ដោយសារតែរូបគេបានខកខានការប្រកួតផ្លូវការអស់រយៈពេល 120 ថ្ងៃមកហើយ។ ព្រឹត្តិការណ៍ “កម្តៅសាច់ដុំ” លើទីលានបេតុងជាច្រើននៅទីក្រុង Washington, Montreal និង Cincinnati ត្រូវបានរៀបចំឡើងមុនការប្រកួតកម្រិត Major នៅអាមេរិកមកដល់។ ក្រៅពីការប្រជែងយកប្រាក់រង្វាន់ និងពិន្ទុចំណាត់ថ្នាក់ កីឡាករទាំងអស់ក៏ឆ្លៀតប្រើប្រាស់ព្រឹត្តិការណ៍ទាំងនេះ ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតដ៏មានកិត្យានុភាពនេះផងដែរ។ ថ្មីៗនេះ មានដំណឹងថា Alcaraz នឹងសម្រេចចិត្តរំលងការប្រកួតនៅ Cincinnati ហើយចូលរួមប្រកួតដោយផ្ទាល់តែម្តងនៅក្នុងព្រឹត្តិការណ៍ US Open ឆ្នាំ 2026។

គិតមកទល់ពេលនេះ មិនទាន់មានការធានា 100% ថាកីឡាករអេស្ប៉ាញរូបនេះនឹងចូលរួមប្រកួតនោះទេ។ រូបគេត្រូវបានចុះឈ្មោះជាបេក្ខភាពលេខបីនៅលើគេហទំព័រផ្លូវការរបស់ព្រឹត្តិការណ៍ ប៉ុន្តែអ្វីៗគ្រប់យ៉ាងនឹងត្រូវពឹងផ្អែកទៅលើស្ថានភាពសុខភាពរបស់គេនៅពាក់កណ្តាលខែសីហា។

Andy Roddick ដែលជាម្ចាស់ជើងឯក US Open ឆ្នាំ 2003 យល់ថា Carlos មិនគួរវិលត្រឡប់មកទីលានវិញក្នុងព្រឹត្តិការណ៍ដែលមានទម្រង់ប្រកួត 5 សិតនោះទេ ព្រោះសូម្បីតែការប្រកួតជុំដំបូងៗ ក៏អាចអូសបន្លាយពេលពី 3 ទៅ 4 ម៉ោងទៅហើយ។ បន្ថែមពីលើនេះ រូបគេក៏អាចនឹងត្រូវប្រឈមមុខនឹងការប្រកួតរាល់ថ្ងៃ ក្រោមអាកាសធាតុក្តៅ និងមានសំណើមខ្ពស់ ដែលជាលក្ខណៈទូទៅរបស់ទីក្រុងញូវយ៉កនៅដើមរដូវស្លឹកឈើជ្រុះផងដែរ។

បញ្ហារបួសកដៃបង្កជាហានិភ័យដ៏ធំមួយ។ សន្លាក់កដៃដើរតួយ៉ាងសំខាន់នៅពេលរ៉ាកែតប៉ះជាមួយកូនបាល់ ហើយវានឹងក្លាយជាការលំបាកសម្រាប់ Alcaraz ក្នុងការវាយកូនបាល់បញ្ចេញក្បាច់ពិសេសៗរបស់ខ្លួនដូចសព្វមួយដង។

កីឡាករអេស្ប៉ាញរូបនេះ ក៏ត្រៀមនឹងរបូតចំណាត់ថ្នាក់លេខ 2 ក្នុងតារាង ATP ទៅឱ្យកីឡាករ Alexander Zverev ផងដែរ។ នេះមានន័យថា នៅក្នុងការប្រកួត US Open ឆ្នាំ 2026 កីឡាករ Jannik និង Carlos នឹងលែងស្ថិតនៅប៉ូលម្ខាងម្នាក់នៃតារាងចាប់គូប្រកួតទៀតហើយ ដែលធ្វើឱ្យជំនួបរវាងគូប្រជែងដ៏ស្វិតស្វាញទាំងពីរនេះ អាចនឹងកើតឡើងតាំងពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមកម្ល៉េះ។ Sinner ធ្លាប់បានយកឈ្នះ Alcaraz ក្នុងជំនួបពីរលើកចុងក្រោយ ប៉ុន្តែកាលនោះអ្នកទាំងពីរស្ថិតក្នុងស្ថានភាពកាយសម្បទាពេញលេញដូចគ្នា។ ពេលនេះ អ្វីៗគ្រប់យ៉ាងបានផ្លាស់ប្តូរហើយ ពោលគឺយ៉ាងហោចណាស់កីឡាករអ៊ីតាលីរូបនេះមានប្រៀបជាងខាងផ្នែកកាយសម្បទា។ ទន្ទឹមនឹងនេះ ក៏មានពាក្យចចាមអារ៉ាមជុំវិញស្ថានភាពផ្លូវចិត្តរបស់កីឡាករអេស្ប៉ាញរូបនេះផងដែរ។

ទម្រង់លេងរបស់ Sabalenka នៅមិនទាន់មានស្ថិរភាព
Aryna គឺជាបេក្ខភាពលេចធ្លោដាច់គេសម្រាប់ការប្រកួត Grand Slam ទាំងអស់ក្នុងឆ្នាំ 2026 ប៉ុន្តែកីឡាការិនីលំដាប់លេខ 1 ពិភពលោករូបនេះ នៅមិនទាន់ឈ្នះពានរង្វាន់ Major សូម្បីតែមួយឡើយក្នុងឆ្នាំនេះ។ លទ្ធផលរបស់ Sabalenka កំពុងបង្ហាញសញ្ញាធ្លាក់ចុះ៖
● Australian Open – ជើងឯករង
● Roland Garros – វគ្គ 8 នាក់ចុងក្រោយ
● Wimbledon – វគ្គ 16 នាក់ចុងក្រោយ។

កីឡាការិនីបេឡារុសរូបនេះ បានឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពនៅទីក្រុង Miami និង Indian Wells ប៉ុន្តែភាពជោគជ័យទាំងនោះបានកើតឡើងតាំងពីពាក់កណ្តាលទីពីរនៃខែមីនាមកម៉្លេះ។ ចំណុចអវិជ្ជមាននោះគឺ រូបនាងបានធ្លាក់ចេញពីការប្រកួតមុនកាលកំណត់នៅឯទីក្រុង Madrid, Rome, Berlin និង Toronto។ លើសពីនេះ Sabalenka តែងតែបរាជ័យក្រោមថ្វីដៃគូប្រកួតដែលមានចំណាត់ថ្នាក់ទាបជាងខ្លួនដាច់តែម្តង។

មកដល់ចំណុចនេះ កីឡាការិនីដែលគេមើលរំលងណាម្នាក់ ក៏អាចបង្កការលំបាកយ៉ាងខ្លាំងដល់ម្ចាស់ការពារតំណែងជើងឯក US Open រូបនេះបានដែរ។ ប្រវត្តិសាស្ត្រកីឡាវាយកូនបាល់នារីក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ បានបង្ហាញថា ពានរង្វាន់ Grand Slam អាចត្រូវបានឈ្នះយ៉ាងងាយស្រួលដោយកីឡាការិនីដែលមិនទាំងមានឈ្មោះក្នុងចំណាត់ថ្នាក់កំពូលទាំងប្រាំនៅលើពិភពលោកផង។

ព្រឹត្តិការណ៍ US Open ឆ្នាំ 2026 នឹងចាប់ផ្តើមនៅថ្ងៃទី 30 ខែសីហា។ ចូលរួមតាមដានការប្រកួតប្រជែងដ៏ជក់ចិត្តនៅលើទីលានកីឡដ្ឋាន USTA Billie Jean King National Tennis Center ជាមួយនឹង 1xBet!

To Top