ព័ត៌មានអន្តរជាតិ

មហោស្រព ភាពយន្ត​ចិន ​Changchun លើកទី២១ ​បាន​បើកសម្ពោធ

មហោស្រពភាពយន្តចិន Changchun ​លើកទី២១ ​ដែលសហការ​រៀបចំ​​ដោយ​អគ្គ​ស្ថា​នី​យ​វិទ្យុ ​និង​ទូរ​ទស្សន៍​មជ្ឈិម​ចិន ​​និងរដ្ឋបាលប្រជាជនខេត្តJilin បានបើកសម្ពោធ​នៅ​ទីក្រុង​Ch​ang​chun​ខេត្ត​Jilinនៅយប់​ថ្ងៃទី២៣​ខែសីហា។ លោកYu Junsheng អគ្គ​នាយក​រង​ នៃ​អគ្គ​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិម​ចិន​ជា​ដើម​បានអញ្ជើញ​ចូលរួមពិធីបើក ។

មហោស្រពភាពយន្តលើក​នេះ​ បន្តធ្វើ​ក្រោម​ប្រធានបទ”យុគ​សម័យថ្មី ប្រភព​ដើម​ថ្មី កម្លាំង​ថ្មី”​ ដើម្បី​រំលេច​ពីលក្ខណៈពិសេសនៃ​​យុវភាព​និងកម្លាំង​ថ្មី​នៃ​ភាព​យន្ត។

មហោស្រពភាពយន្តចិនChangchunលើកទី២១​ នឹងបិទបញ្ចប់​នៅថ្ងៃទី២៨​ខែសីហា ដែល​នៅ​ពេលនោះពានរង្វាន់ទាំងដប់ បូក​រួមទាំងពានរង្វាន់Golden Deerសម្រាប់ភាព​យន្ត​ឆ្នើម​បំផុត ពាន​រង្វាន់គណៈមេ​ប្រយោគ អ្នកដឹកនាំរឿងឆ្នើម​បំផុត តារាសម្តែងប្រុសឆ្នើម​បំផុត និង​តារា​សម្តែង​ស្រីឆ្នើម​បំផុតជាដើម​ នឹងត្រូវប្រកាស៕

To Top