ព័ត៌មានអន្តរជាតិ

ប្រធានចារកម្ម CIA អាមេរិក ធ្វើដំណើរទៅពិភាក្សា ជាមួយទីក្រុងមូស្គ ដោយមិនបានប្រកាស

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ BBC បានឲ្យដឹងថា ប្រធានទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់របស់សហរដ្ឋអាមេរិក ហៅកាត់ថាCIA បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ សម្រាប់កិច្ចពិភាក្សាដោយមិន ប្រកាសជាមុននោះឡើយ ។

លោក John Ratcliffe ត្រូវបានគេរាយការណ៍ថាបានមកដល់រដ្ឋធានីរុស្ស៊ីកាលពីថ្ងៃអង្គារ។ ទាំងទីក្រុងវ៉ាស៊ីនតោន ឬទីក្រុងមូស្គូ មិនបានបញ្ជាក់ពីលក្ខណៈ នៃដំណើរទស្សនកិច្ច ឬអ្នកដែលគាត់នឹងត្រូវជួបនោះទេ ។ ការជជែកផ្ទាល់រវាងមន្ត្រីជាន់ខ្ពស់អាមេរិក និងរុស្ស៊ីគឺកម្របំផុត។

ទិន្នន័យតាមដាន ការហោះហើរ បានបញ្ជាក់ថា យន្តហោះយោធាអាមេរិកដ៏ធំមួយ បានធ្វើដំណើរ ទៅកាន់ប្រទេសរុស្ស៊ី ពីសហរដ្ឋអាមេរិកតាមរយៈប្រទេសឡាតវី កាលពីថ្ងៃអង្គារ ។ ជើងហោះហើរបានចាកចេញនៅពេលក្រោយនៅថ្ងៃអង្គារដដែល ។ BBC News បានទាក់ទង CIA សេតវិមាន
និងមន្ទីរបញ្ចកោណ ដើម្បីសុំការអត្ថាធិប្បាយ ។

នៅក្នុងវីដេអូ​ដែល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម ​បាន​បង្ហាញ​ថា​យន្តហោះ​ដឹក​ជញ្ជូន C-17 ខិត​មក​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ Vnukovoរបស់​ទីក្រុង​មូស្គូ ៕

ប្រែសម្រួល៖ស៊ុនលី

To Top