ព័ត៌មានអន្តរជាតិ

ប្រទេស២ ដែលមានប្រជាជនច្រើន បំផុតលើពិភពលោក បន្តការសន្ទនា និងស្វែងរកដំណោះស្រាយ លើបញ្ហាព្រំដែន និងជម្លោះនៅតំបន់ហិម៉ាឡៃយ៉ា

បរទេស៖ ប្រទេសចិន និងឥណ្ឌា បានព្រមព្រៀងគ្នានៅថ្ងៃអង្គារ ដើម្បីបន្តការសន្ទនា និងស្វែងរកដំណោះស្រាយ «ដោយយុត្តិធម៌ សមហេតុផល និងអាចទទួលយកបានទៅវិញទៅមក» នៃបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ បន្ទាប់ពីកិច្ចពិភាក្សារវាងអ្នកការទូតជាន់ខ្ពស់នៅទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ថា ប្រទេសដែលមានប្រជាជនច្រើនបំផុតទាំងពីររបស់ពិភពលោក ដែលទាំងពីរជាមហាអំណាចនុយក្លេអ៊ែរ មានព្រំដែនប្រហែល ៣.៨០០ គីឡូម៉ែត្រ ដែលភាគច្រើនមិនមានព្រំដែនកំណត់ និងមានជម្លោះនៅតំបន់ហិម៉ាឡៃយ៉ា។

ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និងទីប្រឹក្សាសន្តិសុខជាតិរបស់ឥណ្ឌា លោក អាជីត ដូវ៉ាល់ បានពិភាក្សា «យ៉ាងទូលំទូលាយ ស៊ីជម្រៅ រួសរាយរាក់ទាក់ និងស្មោះត្រង់» លើកិច្ចការព្រំដែន និងចំណងទ្វេភាគី។

លោក វ៉ាង យី បាននិយាយថា ទំនាក់ទំនងចិន-ឥណ្ឌា លែងមានសារៈសំខាន់ទ្វេភាគីទៀតហើយ ប៉ុន្តែមានសារៈសំខាន់ជាសកល និងជាយុទ្ធសាស្ត្រ ដោយនិយាយថា ប្រទេសជិតខាងទាំងពីរគួរតែពង្រឹងការទំនាក់ទំនង និងកាត់បន្ថយភាពខុសគ្នារបស់ពួកគេ។
ប្រែសម្រួលៈ ណៃ តុលា

To Top