ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន ជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងផ្តល់ជំនួយគ្រប់បែបយ៉ាង បន្ទាប់ពីការរអិលបាក់ដី​ បានវាយប្រហារកំពង់ផែ នៃព្រំដែនក្នុងទីក្រុង Xizang

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានបញ្ជាឱ្យខិតខំប្រឹងប្រែងឱ្យបានខ្លាំងក្លាដើម្បីស្វែងរក និងជួយសង្គ្រោះមនុស្សដែលបាត់ខ្លួន បន្ទាប់ពីមានគ្រោះរអិលបាក់ដីនៅប្រទេសនេប៉ាល់ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសនៅកំពង់ផែព្រំដែន Gyirong ក្នុងតំបន់ស្វយ័ត Xizang ភាគនិរតីប្រទេសចិន នៅព្រឹកថ្ងៃពុធ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ថា លោក ស៊ី ដែលក៏ជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន (CPC) និងជាប្រធានគណៈកម្មការយោធាកណ្តាល បានអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសប្រជាជនដែលប្រឈមនឹងហានិភ័យ និងផ្តល់ការព្យាបាលវេជ្ជសាស្រ្តឱ្យទាន់ពេលវេលាដល់អ្នករងរបួស ដើម្បីកាត់បន្ថយគ្រោះថ្នាក់។

លោកបានធ្វើការណែនាំនេះ បន្ទាប់ពីគ្រោះរអិលបាក់ដីបានវាយប្រហារកំពង់ផែនៅក្នុងស្រុក Gyirong ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសធ្ងន់ធ្ងរ។

គិតត្រឹមម៉ោង ៨ យប់ គ្រោះធម្មជាតិនេះបានសម្លាប់មនុស្សបីនាក់ និងធ្វើឱ្យមនុស្ស ២៦៥ នាក់ផ្សេងទៀតបាត់ខ្លួន នេះបើយោងតាមទីស្នាក់ការកណ្តាលនៅនឹងកន្លែង។ អាជ្ញាធរនៅតែកំពុងផ្ទៀងផ្ទាត់អ្នកស្លាប់ និងរបួស។

នៅក្នុងការណែនាំ លោក ស៊ី បានសង្កត់ធ្ងន់លើតម្រូវការក្នុងការពង្រឹងការត្រួតពិនិត្យ និងការព្រមានជាមុន ធានាប្រតិបត្តិការជួយសង្គ្រោះតាមបែបវិទ្យាសាស្ត្រ និងការពារប្រឆាំងនឹងគ្រោះមហន្តរាយបន្ទាប់បន្សំ។

ដោយកត់សម្គាល់ថា ប្រទេសចិនបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលដ៏សំខាន់នៃការគ្រប់គ្រងទឹកជំនន់ លោកបានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងនាយកដ្ឋានពាក់ព័ន្ធ ត្រៀមខ្លួនសម្រាប់សេណារីយ៉ូដ៏អាក្រក់បំផុត និងស្ថានភាពធ្ងន់ធ្ងរ អនុវត្តវិធានការបង្ការទឹកជំនន់ និងព្យុះទីហ្វុងឱ្យបានពេញលេញ និងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់ និងដោះស្រាយហានិភ័យ និងគ្រោះថ្នាក់ដែលអាចកើតមាន។
ប្រែសម្រួលៈ ណៃ តុលា

To Top