ព័ត៌មានអន្តរជាតិ

លោក Trump ប្រកាសខ្លួនជាប្រធានាធិបតី ដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក

បរទេស ៖ យោងតាមការដកស្រង់ព័ត៌មាន ដោយកាសែតរុស្សី RT នៅថ្ងៃនេះបានឲ្យដឹងថាលោក Donald Trump
បានប្រកាសខ្លួនឯងថា ជាប្រធានាធិបតី ដ៏អស្ចារ្យបំផុត ក្នុងប្រវត្តិសាស្ត្រអាមេរិក ខណៈលោក Joe Biden និងលោក Barack Obama បានត្រឹមជាមេដឹកនាំបរាជ័យ នៅក្នុងចំណាត់ថ្នាក់ដែលបង្ហោះនៅលើ Truth Socialរបស់លោក។

លោក Abraham Lincoln ដែលធ្លាប់បានដឹកនាំសហរដ្ឋអាមេរិកឆ្លងកាត់សង្គ្រាមស៊ីវិល និងលុបបំបាត់ទាសភាព ហើយលោក George Washington ដែលជាប្រធានាធិបតីអាមេរិកដំបូងគេ និងជាបិតាស្ថាបនិក ត្រូវបានគេដាក់ចំណាត់ថ្នាក់មួយទាបជាងលោក Trump ទៅទៀត។

ប្រធានាធិបតី​អាមេរិក​បាន​ចែករំលែក​ចំណាត់ថ្នាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ជាមួយនឹង​ឃ្លី​ប CNN ដែល​រំលេច​ការ​បោះឆ្នោត​បង្ហាញ​ពី​ភាព​លេចធ្លោ​របស់គាត់​ក្នុងចំណោម
​អ្នកបោះឆ្នោត​មកពី​គណបក្ស​សាធារណរដ្ឋ​។ ក្រាហ្វិចបែងចែកប្រធានាធិបតីអាមេរិកជា៦ថ្នាក់’ដ៏អស្ចារ្យបំផុត’, ‘អស្ចារ្យ’, ‘ជិតដ៏អស្ចារ្យ’, ‘មធ្យម’, ‘ក្រោមមធ្យម’ និង ‘បរាជ័យ’
ដោយក្នុងនោះគេមើលឃើញថាលោក Trump ឈរនៅតែម្នាក់ឯងនៅកំពូល។

អតីតប្រធានាធិបតីអាមេរិកផ្សេងទៀតដូចជាលោកLincoln, Washington, Franklin D. Roosevelt, Woodrow Wilson, Thomas Jefferson, និងAndrew Jackson ត្រូវបានដាក់ក្នុងប្រភេទ ‘Great’ ។ លោកTheodore Roosevelt, Grover Cleveland, John Adams, និង James K. Polk ត្រូវបានគេវាយតម្លៃថា ‘Near Great’ ខណៈដែលលោក Bill Clinton ស្ថិតក្នុងចំណោមអ្នកដែលត្រូវបានចាត់ទុកថាជា “មធ្យម”ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top