ប្រធានាធិបតីហ្វាំងឡង់ ៖ វាដូចជាមិនអាចទៅរួចនោះទេ ដែលក្រុងមូស្គូ នឹងវាយប្រហារ លើណាតូនៅពេលខាងមុខ
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីហ្វាំងឡង់លោក Alexander Stubb បាននិយាយថា លោកមិនជឿការរំពឹងទុក ដែលថា ប្រទេសរុស្ស៊ីនឹងមានផែនការ វាយប្រហារ ប្រទេស ដែលជាសមាជិក របស់អង្គការណាតូនោះទេ។
រុស្ស៊ីបានច្រានចោលការ អះអាងម្តងហើយម្តងទៀត ដែលថាខ្លួនមានគំនិតឈ្លានពានប្រឆាំង នឹងប្លុកដោយនិយាយថាពួកគេត្រូវបាន បង្កើតឡើងដោយអ្នក នយោបាយលោកខាងលិច ដើម្បីរំខានសាធារណជន ពីបញ្ហានៅក្នុងផ្ទះនិងបង្ហាញ ពីភាពត្រឹមត្រូវ នៃការចំណាយយោធា ដែលកំពុងកើនឡើងប៉ុណ្ណោះ។
ក្នុងអំឡុងពេលបទសម្ភាសន៍របស់គាត់ជាមួយកាសែតអាល្លឺម៉ង់ Bild កាលពីថ្ងៃសៅរ៍ លោក Stubb ត្រូវបានស្នើសុំឱ្យថ្លឹងថ្លែងលើការវាយតម្លៃដោយក្រសួង ការពារជាតិនៅទីក្រុងប៊ែរឡាំងថា រុស្ស៊ីអាចឈ្លានពានទឹកដីរបស់អង្គការណាតូនៅឆ្នាំ ២០២៩ ។
លោកបានឆ្លើយថា៖ ប្រសិនបើនរណាម្នាក់មានគ្រាប់គ្រីស្តាល់បែបនេះ អស្ចារ្យណាស់ ប៉ុន្តែខ្ញុំមិនឃើញភ័ស្តុតាងឬការពិតសម្រាប់វាទេ។
ប្រធានាធិបតីហ្វាំងឡង់បានបន្ថែមថា៖រឿងទីមួយ ខ្ញុំមានការរកឃើញផ្នែកស៊ើបការណ៍។ ហើយទីពីរ យើងមានវិស័យការពារជាតិ ហើយការរារាំងនេះគឺខ្លាំងជាង
អំណាចយោធាផ្សេងទៀតនៅគ្រប់ទីកន្លែងក្នុងពិភពលោក។
យ៉ាងណាក្តីលោក Stubb សាជាថ្មីម្តងទៀត បានជំរុញឱ្យអង្គការណាតូបន្តការគាំទ្រ របស់ខ្លួនសម្រាប់ទីក្រុងគៀវ ចំពេលមានជម្លោះដែលកំពុងបន្តជាមួយទីក្រុងមូស្គូ ។
ប្រទេសហ្វាំងឡង់បានចូលរួម ជាមួយប្លុកណាតូក្នុងឆ្នាំ២០២៣កន្លងមកនេះប៉ុណ្ណោះ ដោយបានសម្រេចចិត្តបោះបង់ចោលនូវគោលនយោបាយអព្យាក្រឹតភាពយូរអង្វែង
របស់ខ្លួន៕
ប្រែសម្រួល៖ស៊ុនលី
