រដ្ឋមន្រ្តីសុខាភិបាល ៖ កិច្ចប្រជុំបច្ចេកទេស ជាប្រចាំពេលព្រឹក ជាវេលាដ៏សំខាន់
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា កិច្ចប្រជុំបច្ចេកទេស ជាប្រចាំពេលព្រឹកមិនគ្រាន់តែជាទម្លាប់ធម្មតាប៉ុណ្ណោះទេ តែជាពេលវេលាដ៏សំខាន់មួយ ដើម្បីធានាបាននិរន្តរភាព នៃការថែទាំសង្រ្គោះព្យាបាល ការពារកុំឱ្យមានការខ្វះចន្លោះ ដោះស្រាយបញ្ហា និងចាប់ផ្តើមការងារប្រចាំថ្ងៃ ជាមួយនឹងគោលដៅរួម ដើម្បីផ្តល់ការសង្រ្គោះព្យាបាលដ៏ល្អបំផុតដែលអាចធ្វើបានជូនដល់អ្នកជំងឺ។

ការលើកឡើង របស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនេះ ក្នុងឱកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ដោយមិនជូនដំណឹងជាមុន នាព្រឹកថ្ងៃចន្ទ ទី៣១ ខែសីហា ឆ្នាំ២០២៦ ៕































