លោក Zelensky គម្រាមបណ្តាក្រុមហ៊ុនអាកាសចរទាំងអស់ ដែលប្រតិបត្តិការ លើដែនអាកាសរុស្សី
បរទេស៖យោងតាមការចេញផ្សាយ របស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានចេញនូវអ្វីដែលលោកហៅថា ការព្រមានដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ ដែលប្រើប្រាស់ដែនអាកាសរុស្ស៊ី ដោយបញ្ជាក់ថា យន្តហោះណាក៏ដោយ ដែលហោះហើរឆ្លងកាត់វានឹងត្រូវបានគំរាម
កំហែងដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន។
ប្រធានាធិបតី Vladimir Putin បានហៅសេចក្តីថ្លែងការណ៍នេះថា ជាការប្រកាសអំពីអំពើភេរវកម្មរបស់អ៊ុយក្រែន។យោធាអ៊ុយក្រែនបាននិងកំពុងបង្កើនការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរយៈចម្ងាយឆ្ងាយប្រឆាំងនឹងគោលដៅជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធនៅជ្រៅក្នុងប្រទេសរុស្ស៊ី។
ការវាយប្រហារបានរំខានដល់ការងាររបស់អាកាសយានដ្ឋានស៊ីវិលរុស្ស៊ីជាបន្តបន្ទាប់ ជាពិសេសជុំវិញទីក្រុងម៉ូស្គូ។កាលពីថ្ងៃអង្គារ លោក Zelensky បានអះអាងថា
ក្រុងកៀវនឹងបិទដែនអាកាសរុស្ស៊ី ដោយធ្វើឲ្យផ្ទៃមេឃងងឹតស្ទើរតែជាមួយនឹងយន្តហោះគ្មានមនុស្សបើក។ ថ្ងៃនេះ យើងចង់ព្រមានគ្រប់ក្រុមហ៊ុនអាកាសចរណ៍ដែល
ប្រើប្រាស់ដែនអាកាសរុស្ស៊ី រាល់ក្រុមហ៊ុនធានារ៉ាប់រង និងគ្រប់គ្នាដែលនៅតែប្រើប្រាស់អាកាសយានដ្ឋានសំខាន់ៗរបស់រុស្ស៊ី។
ដែនអាកាសរបស់រុស្ស៊ីកំពុងក្លាយជាគ្មានសុវត្ថិភាពទាំងស្រុងនេះបើយោងតាមអ្វីដែលគាត់បាននិយាយនៅក្នុងវីដេអូដែលបានផ្សព្វផ្សាយនៅលើ Telegram ។
គាត់បានអះអាងទៀតថា៖ថ្ងៃសុវត្ថិភាពនៅលើមេឃរបស់រុស្ស៊ីបានចប់ហើយ ដោយបន្ថែមថាការគំរាមកំហែងត្រូវបានដោះស្រាយចំពោះ ក្រុមហ៊ុនអាកាសចរណ៍ដែល
កំពុងហោះហើរទៅកាន់អាកាសយានដ្ឋានជាចម្បងក្នុងទីក្រុងមូស្គូផង St. Petersburgផង និងគោលដៅសំខាន់ៗផ្សេងទៀតក្នុងប្រទេសរុស្ស៊ីផង៕
ប្រែសម្រួល៖ស៊ុនលី
