ព័ត៌មានអន្តរជាតិ

តម្លៃមាសធ្លាក់ចុះ ខណៈទីផ្សាររង់ចាំទិន្នន័យ អតិផរណាអាមេរិក

បរទេស៖ តម្លៃមាសនៅវៀតណាមបានធ្លាក់ចុះនៅព្រឹកថ្ងៃចន្ទ បន្ទាប់ពីតម្លៃមាសនៅទីផ្សារអន្តរជាតិបន្តធ្លាក់ចុះ។ ក្រុមហ៊ុន Saigon Jewelry Company បានបើកតម្លៃមាសដុំក្នុងសប្តាហ៍ថ្មីនៅ ១៤៧ លានដុងក្នុងមួយតែល ធ្លាក់ចុះប្រមាណ ០.៤% ខណៈតម្លៃមាសគ្រឿងអលង្ការប្រភេទចិញ្ចៀនធ្លាក់ចុះប្រហាក់ប្រហែលគ្នា មកនៅ ១៤៦.៥ លានដុងក្នុងមួយតែល។

បើយោងតាមការចេញផ្សាយ VNExpress នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០៣៦នេះថា នៅទីផ្សារអន្តរជាតិ តម្លៃមាសបានធ្លាក់ចុះប្រមាណ ០.៥% មកនៅ ៤,៤០៥.៤៧ ដុល្លារក្នុងមួយអោន ខណៈកិច្ចសន្យាមាសអាមេរិកសម្រាប់ខែធ្នូធ្លាក់ចុះ ០.៥% មកនៅ ៤,៤៥២.២០ ដុល្លារក្នុងមួយអោន។

ការធ្លាក់ចុះនេះត្រូវបានគេមើលឃើញថា ពាក់ព័ន្ធនឹងទិន្នន័យការងាររបស់សហរដ្ឋអាមេរិកដែលល្អជាងការរំពឹងទុក ដែលធ្វើឱ្យទីផ្សាររំពឹងថា អត្រាការប្រាក់អាមេរិកអាចនៅតែខ្ពស់។ ទន្ទឹមនឹងនេះ អ្នកវិនិយោគកំពុងរង់ចាំទិន្នន័យអតិផរណា (CPI) របស់អាមេរិក ដែលគ្រោងចេញផ្សាយនៅសប្តាហ៍នេះ ដើម្បីវាយតម្លៃទិសដៅគោលនយោបាយរបស់ធនាគារកណ្តាលអាមេរិក (Fed)។

ជាទូទៅ អត្រាការប្រាក់ខ្ពស់អាចធ្វើឱ្យមាស ដែលមិនផ្តល់ផលចំណេញជាការប្រាក់ មានភាពទាក់ទាញតិចជាងមុនសម្រាប់អ្នកវិនិយោគ។

ប្រែសម្រូលដោយ៖ គីរី

To Top