Update៖ .វិមានក្រមឡាំង បង្ហាញព័ត៌មានលំអិត នៃការសន្ទនាគ្នា រវាងលោក Putin និងលោក Trump
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ជំនួយការរបស់វិមានក្រឹមឡាំង លោក Yury Ushakov បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចជួយធ្វើឱ្យជម្លោះអ៊ុយក្រែន បញ្ចប់ឆាប់បំផុត ដោយបញ្ឈប់ជំនួយទាំងអស់ ដល់ទីក្រុងគៀវ។
ការលើកឡើងនេះធ្វើឡើងដោយ ជំនួយការ របស់វិមានក្រឹមឡាំង លោក Yury Ushakov ដែលបានអត្ថាធិប្បាយ ទៅលើការហៅទូរស័ព្ទសន្ទនា គ្នាចុងក្រោយរវាង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិក លោក Donald Trump ។
មេដឹកនាំទាំងពីរបាននិយាយតាមទូរស័ព្ទកាលពីថ្ងៃអង្គារបន្ទាប់ពីមានជុំថ្មីនៃការទូតដែលបានឃើញបេសកជនរបស់លោក Trump លោកSteve Witkoff និងលោក Jared Kushner ធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូ និងគៀវកាលពីចុងសប្តាហ៍។
លោក Ushakov បានប្រាប់អ្នក កាសែត Pavel Zarubin កាលពីថ្ងៃពុធថា បញ្ហានេះបានកើតឡើង នៅពេលដែលប្រធានាធិបតីទាំងពីរបានពិភាក្សាគ្នាអំពីវិធីដើម្បីឈានទៅដល់ ការដោះស្រាយជម្លោះ។ នៅពេលសួរថាតើទីក្រុងវ៉ាស៊ីនតោនអាចធ្វើអ្វីបាន ដើម្បីនាំយកអរិភាពបញ្ចប់ឆាប់ៗ ជំនួយ
ការវិមានក្រឹមឡាំងបាននិយាយថា ៖ដំបូង និងសំខាន់បំផុត វាអាចឈប់ផ្តល់ជំនួយណាមួយដល់ទីក្រុងគៀវ”។
មន្ត្រីរូបនេះបានទទួលស្គាល់ថាជំនួយរបស់សហរដ្ឋអាមេរិកចំពោះអ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីលោក Trump បានវិលត្រឡប់មកសេត វិមានវិញ បើប្រៀបធៀបនឹងរដ្ឋបាលមុន នៅពេលដែលជំនួយយោធា ត្រូវបានផ្តល់ក្នុងទ្រង់ទ្រាយធំ ៕
ប្រែសម្រួល៖ស៊ុនលី
