ព័ត៌មានអន្តរជាតិ

លោក Netanyahu គម្រាមអ៊ីរ៉ង់ មិនឲ្យគ្រប់គ្រង តំបន់ភ្នំរបស់ស៊ីរីឡើយ

បរទេស៖យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានអះអាងថា អ៊ីស្រាអែលគឺកំពុងធ្វើការយ៉ាងម៉ត់ចត់ ក្នុងការកម្ចាត់អ៊ីរ៉ង់ ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់កងទ័ពអ៊ីស្រាអែល ដែលឈរជើងនៅលើភ្នំ Hermon ក្នុងទឹកដីស៊ីរី ដែល IDF ដណ្តើមបាននិង បន្ទាប់ពីការដួលរលំនៃរដ្ឋាភិបាល
លោក Bashar Assad ។

លោក Netanyahu បានធ្វើដំណើរទៅកាន់កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រកាលពីថ្ងៃពុធ អមដោយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលនិងអគ្គសេនាធិការរង IDF និងឧត្តមសេនីយផ្សេងទៀតផង ។

លោក Netanyahu បាន​និយាយ​ក្នុង​វីដេអូ​ដែល​ចេញ​ផ្សាយ​ដោយ​ការិយាល័យ​របស់​លោក​ដោយ​អះអាង​ថា​អ៊ីស្រាអែល​ឥឡូវ​នេះ​បាន​ធ្វើ​ការ​គ្រប់គ្រង​ទាំងស្រុង​នូវ​អ្វី​ដែល​មិន​ធ្លាប់​ឃើញ​ពី​មុន​មក
​លើ​តំបន់​ជុំវិញ​នោះ​ថា​៖​ក្រុង​ដាម៉ាស​គឺ​នៅ​ទីនេះ លីបង់​គឺ​នៅ​ទីនោះ។

មេដឹកនាំរូបនេះបាននិយាយទៀតថាអ៊ីស្រាអែលនឹងមិនអនុញ្ញាតឱ្យអ្វីដែលគាត់ហៅថា កងទ័ពភេរវករ បង្កើតខ្លួនឯងនៅតាមព្រំដែនមុនពេលបង្វែរការកត់សម្គាល់របស់គាត់ទៅកាន់ទីក្រុងតេហរ៉ង់ឡើយ។

ជាការឆ្លើយតបប្រទេសស៊ីរីបានថ្កោលទោសដំណើរទស្សនកិច្ចរបស់លោក Netanyahu ថាជា ការធ្វើដំណើរដោយខុសច្បាប់ ចូលទៅក្នុងទឹកដីរបស់ខ្លួន។ ក្រសួងការបរទេសបានហៅការធ្វើដំណើរនេះថា
ជាការញុះញង់និងរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិរបស់ស៊ីរី ហើយបានជំរុញឱ្យអង្គការសហប្រជាជាតិ និងតួអង្គអន្តរជាតិផ្សេងទៀតដាក់សម្ពាធលើ
អ៊ីស្រាអែលឱ្យបញ្ចប់ការលុកលុយរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top