តើយោធាហ្វីលីពីន កំពុងជួបវិបត្តិកង្វះថវិកាធ្ងន់ធ្ងរ? ក្រុមអ្នករិះគន់ វាយប្រហារលោក Marcos ជុំវិញ ការសន្យាខ្យល់ លើការធ្វើទំនើបកម្ម ការពារជាតិ
បរទេស៖ ការធ្វើទំនើបកម្មវិស័យយោធារបស់ប្រទេសហ្វីលីពីន កំពុងប្រឈមមុខនឹងការយឺតយ៉ាវ ដោយសារតែការរឹតបន្តឹងកញ្ចប់ថវិកា ខណៈដែលក្រុមអ្នករិះគន់បានវាយប្រហារលើអ្វី ដែលពួកគេហៅថាជា «ការសន្យាខ្យល់» របស់ប្រធានាធិបតី Ferdinand Marcos Jnr ព្រមទាំងបានលើកជាសំណួរ អំពីការប្តេជ្ញាចិត្តរបស់លោកចំពោះគម្រោងដ៏មហិច្ឆតានេះ នេះបើតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៦។

កាលពីឆ្នាំ២០២៤ កន្លងទៅ លោក Marcos បានអនុម័តផែនការកែសម្រួលឡើងវិញដែលមានតម្លៃ ១.៩ ត្រីលានប៉េសូហ្វីលីពីន (ប្រមាណ ៣០ ប៊ីលានដុល្លារអាមេរិក) ដើម្បីទិញយកគ្រឿងយុទ្ធបរិក្ខារ យោធាថ្មីៗរហូតដល់ឆ្នាំ២០៣៤។ ផែនការនេះមានគោលបំណងពង្រឹងសមត្ថភាពយោធាក្នុងការបព្ជាូនកម្លាំងទៅកាន់តំបន់មួយចំនួននៃសមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីលចាត់ទុកជាដែនអធិបតេយ្យរបស់ខ្លួន ស្របតាមការផ្តោតលើការការពារដែនកោះ។
នៅក្នុងថ្លែងសារប្រចាំឆ្នាំទៅកាន់សភា (State of the Nation Address) កាលពីខែកក្កដា ប្រធានាធិបតី Marcos បានប្តេជ្ញាថា នឹង «ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបន្តប្រកាន់ខ្ជាប់» នូវសាលក្រមអាជ្ញាកណ្តាលឆ្នាំ២០១៦ ដែលកាលណោះតុលាការនៅក្រុងឡាអេ បានបដិសេធខ្សែបន្ទាត់ ៩ កង់របស់ប្រទេសចិន ដែលបានជាន់លើការទាមទារដែនសមុទ្ររបស់ហ្វីលីពីននៅក្នុងផ្លូវទឹកដែលមានការវិវាទមួយនេះ។
ប្រែសម្រួលៈ គីរី
