ប្រទេស ដែលមានជាងគេបំផុតទីបី នៅអាស៊ីអាគ្នេយ៍ជាប់ចំណាត់ថ្នាក់ ជាគោលដៅល្អបំផុត សម្រាប់អ្នកចូលនិវត្តន៍នៅឆ្នាំ ២០២៦
កូឡាឡាំពួរ ៖ ម៉ាឡេស៊ីត្រូវបានចាត់ចំណាត់ថ្នាក់ ជាគោលដៅចូលនិវត្តន៍ល្អបំផុត លើពិភពលោកប្រចាំឆ្នាំ ២០២៦ ខណៈប្រទេសចំនួន៣នៅអាស៊ីអាគ្នេយ៍ បានជាប់ក្នុងចំណោមគោលដៅ ចូលនិវត្តន៍ល្អបំផុតទាំង១០០ ។
យោងតាម Rumavi Global Relocation Index 2026 ម៉ាឡេស៊ីទទួលបានពិន្ទុ ៧៥.៨/១០០ និងឈរលេខ១ ក្នុងចំណោមប្រទេសនិងដែនដីចំនួន ១៩២ ដោយមានភាពលេចធ្លោលើថ្លៃរស់នៅសមរម្យ សេវាសុខាភិបាលដែលអាចចូលដំណើរការបាន និងអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុសម្រាប់អ្នកចូលនិវត្តន៍។
ថៃឈរលេខ៤លើពិភពលោក ខណៈហ្វីលីពីនឈរលេខ៨។ ចំណែកប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត រួមមាន ប្រុយណេឈរលេខ១១ កម្ពុជាលេខ១៦ សិង្ហបុរីលេខ២៧ ឥណ្ឌូណេស៊ីលេខ៥៨ វៀតណាមលេខ៧៦ និងឡាវលេខ៩១។
ការវាយតម្លៃនេះពិចារណាលើកត្តាសំខាន់ៗដូចជា ហិរញ្ញវត្ថុ និងពន្ធ គុណភាពជីវិត និងសុខភាព សុវត្ថិភាព និងស្ថិរភាព ព្រមទាំងភាពងាយស្រួល ក្នុងការតាំងទីលំនៅ។ សម្រាប់អ្នកចូលនិវត្តន៍ គុណភាពសេវាសុខាភិបាល ការចំណាយលើការរស់នៅ សុវត្ថិភាព និងការព្យាបាលសុខភាព ដែលមានតម្លៃសមរម្យ គឺជាកត្តាដែលមានទម្ងន់សំខាន់ក្នុងការវាយតម្លៃ។
ប្រែសម្រួល៖ គីរី
