ប្រសាសន៍សំខាន់ៗ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញសម្ពោធ រោងចក្រតម្លើងរថយន្ត GAC កំពង់ឆ្នាំង
សម្ដេចធិបតី៖ កំពង់ឆ្នាំង ប្រែក្លាយពីខេត្តទៅហួសមកហួស មកជាខេត្ត មានសក្ដានុពលផ្នែកឧស្សាហកម្ម
សម្ដេចធិបតី រំលឹក ពីគម្រោង ស្ពាននិងផ្លូវតភ្ជាប់ ខេត្តកំពង់ឆ្នាំង-កំពង់ធំ នឹងសាងសង់ឆាប់ៗនេះ
សម្ដេចធិបតី បង្ហើបថា នឹងមានកំពង់ផែពហុបំណង នៅខេត្តកំពង់ឆ្នាំង
សម្តេចធិបតី៖ បច្ចុប្បន្ន នៅកម្ពុជា មានរោងចក្រតម្លើងរថយន្តចំនួន១៥ បានចុះបញ្ជីរួចរាល់ ខណៈកំពុងដំណើរការ១៣រោងចក្រ
សម្តេចធិបតី៖ ខ្ញុំតែងតែសប្បាយចិត្ត ពេលគេហៅទៅសម្ពោធរោងចក្រ ហើយកាន់តែសប្បាយចិត្ត គឺសម្ពោធរោងចក្រទី២ ជាបន្តបន្ទាប់ របស់ក្រុមហ៊ុន
សម្តេចធិបតី៖ មិនបាច់ចេញអាជ្ញាបណ្ណ ផលិតស៊ីម៉ងត៍ទៀតទេ ព្រោះលើសបរិមាណប្រើប្រាស់ហើយ រោងចក្រស្រាបៀដូចគ្នា
សម្តេចធិបតី៖ មិនចាំទាល់តែ ផលិតនាំចេញរថយន្តទាំងមូលទេ គ្រាន់តែផលិតគ្រឿងបង្គំផ្គត់ផ្គង់ក្នុងតំបន់ ក៏ល្អសម្រាប់វិស័យឧស្សាហកម្ម ដែរ
សម្តេចធិបតី៖ វិស័យឧស្សាហកម្ម នៅកម្ពុជា គិតត្រឹមខែកក្កដា មានក្រុមហ៊ុន&រោងចក្រ ៣៣៥៧ ដែលចុះបញ្ជី
សម្តេចធិបតី៖ យើងមានមោទនភាព ដែលធ្លាប់តែនាំចូលសូម្បីទឹកក្រូចមួយកំប៉ុង តែឥឡូវ កម្ពុជាមានលទ្ធភាពផលិត និងសមត្ថភាពនាំចេញថែមទៀត
សម្តេចធិបតី៖ ច្បាប់នៅកម្ពុជា រោងចក្រមួយ ត្រូវតែមានកម្លាំងពលកម្មកម្ពុជា៩០% លើកលែងវិស័យអាកាសចរ គ្រប់គ្រងដែនអាកាស
សម្តេចធិបតី ចង់ឃើញ រោងចក្រកាត់ដេរ និងរោងចក្រផ្គុំនិងដំឡើងរថយន្ត ដំណើរការដូចគ្នា
សម្តេចធិបតី៖ ទម្រាំគេមកបើករោងកច្រនៅយើង គេមើលខ្លាំងណាស់ ជាពិសេសទំនុកចិត្តរឿងមួយ រឿងមួយទៀត យើងមានសមត្ថភាព ដែរ
សម្តេចធិបតី ៖ រាជរដ្ឋាភិបាល សម្រេចជោគជ័យបន្តបន្ទាប់ ក្នុងការធ្វើបរិវត្តកម្ម វិស័យឧស្សាហកម្ម
សម្តេចធិបតី៖ ឥឡូវនេះ មានរោងចក្រតម្លើងរថយន្តអន្តរជាតិដ៏ធំមួយ ដែលទទួលការផ្គត់ផ្គង់គ្រឿងបង្គំ ក្នុងស្រុករហូត២០%
សម្តេចធិបតី ៖ រោងចក្រផ្គុំនិងដំឡើងរថយន្ត ជួយកាត់បន្ថយ ការនាំចូលផលិតផល សម្រេចពីខាងក្រៅ
សម្តេចធិបតី ធ្លាប់បានបដិសេធ ក្រុមហ៊ុនតម្លើងរថយន្តមួយ ដែលសុំFree អត់បង់ពន្ធ៤ពាន់គ្រឿង ៕
