ព័ត៌មានអន្តរជាតិ

អាមេរិក នឹងអនុញ្ញាតិឲ្យក្រុមមេដឹកនាំអ៊ីរ៉ង់ អាចចូលរួមមហាសន្និបាត អង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងអនុញ្ញាតឱ្យមន្ត្រី កំពូលអ៊ីរ៉ង់ ចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ ឬUNនៅសប្តាហ៍ ក្រោយនៅទីក្រុងញូវយ៉ក។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើង ស្របតាមកាតព្វកិច្ច នៃប្រទេសជាម្ចាស់ផ្ទះ ។ ការដកស្រង់ធ្វើឡើងចេញពីមន្ត្រី នៃក្រសួងការបរទេស ត្រូវបានដកស្រង់សម្តីដោយបន្ថែមថាគណៈប្រតិភូនឹស្ថិតនៅក្រោមការរឹតបន្តឹង ការធ្វើដំណើរ ហើយនឹងប្រឈមមុខនឹងការហាមឃាត់លើការទិញប្រណីត និងទំនិញផ្សេងទៀតតាមគោលការណ៍របស់អាមេរិក។

សម័យប្រជុំលើកទី៨១នៃសប្តាហ៍កម្រិតខ្ពស់ នៃមហាសន្និបាតអង្គការសហប្រជាជាតិនឹង ចាប់ផ្តើមនៅថ្ងៃអង្គារនៅឯទីស្នាក់ការ អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ។ ប្រធានាធិបតី
អ៊ីរ៉ង់ Masoud Pezeshkian គ្រោងនឹងថ្លែងទៅកាន់មហាសន្និបាត នៅថ្ងៃពុធមួយថ្ងៃបន្ទាប់ពីការបើក៕

To Top