ព័ត៌មានអន្តរជាតិ

Updated៖​ កងកម្លាំងរុស្ស៊ី​ បេីកការវាយប្រហារ បានចំមជ្ឈមណ្ឌលទិន្នន័យ​ ដែលបម្រើដល់កងទ័ពអ៊ុយក្រែន

មូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី​ បានប្រកាសថា កងកម្លាំងរុស្ស៊ីបានវាយប្រហារ ទៅលើមជ្ឈមណ្ឌលទិន្នន័យ ដែលដំណើរការដោយក្រុមហ៊ុន Omega Telecom និង Kyivstar នៅក្នុងទីក្រុងគៀវ ដែលជាមជ្ឈមណ្ឌលផ្តល់សេវាអ៊ីនធឺណិត ល្បឿនលឿនដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។

ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «កងកម្លាំងរុស្ស៊ីនៅតែបន្តវាយប្រហារលើមជ្ឈមណ្ឌលទំនាក់ទំនង និងមជ្ឈមណ្ឌលដឹកជញ្ជូនផ្គត់ផ្គង់ ក៏ដូចជាកប៉ាល់កងទ័ពជើងទឹក ដែលត្រូវបានដាក់ពង្រាយដើម្បីបម្រើដល់ ផលប្រយោជន៍របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន»។

ក្រសួងបានឱ្យដឹងថា ការវាយប្រហារដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ប្រភេទ «Geran» របស់រុស្ស៊ី​ ទៅលើមជ្ឈមណ្ឌលទិន្នន័យទាំងនោះ បានធ្វើឱ្យរំខានដល់សេវាអ៊ីនធឺណិត​ ដែលប្រើប្រាស់ដោយបុគ្គលិកយោធាអ៊ុយក្រែន ដែលបង្ខំឱ្យពួកគេត្រូវផ្អាកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដោយមិនអាចជៀសបាន។

ដោយឡែក ក្រសួងក៏បានបញ្ជាក់ផងដែរថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី​ បានស្ទាក់ចាប់ និងបំផ្លាញយន្តហោះគ្មានមនុស្ស​ បើករបស់អ៊ុយក្រែនចំនួន ៤៣ គ្រឿង នៅលើតំបន់នានារបស់រុស្ស៊ី និងសមុទ្រខ្មៅ ក្នុងអំឡុងពេលថ្ងៃ៕

To Top