សេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ អំពីសភាពការណ៍ទូទៅ មុនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦
ភ្នំពេញ៖ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០ នៅសាលសន្និសីទ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក សោមសូរីដា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយការងារសន្តិសុខ ការចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ និងសភាពការណ៍ទូទៅ មុន ចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦។
ថ្លែងក្នុងឱកាសនោះ លោក សោម សូរីដា បានជម្រាបជូនថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត តាមឃុំ សង្កាត់ ឆ្នាំនេះមា នរយៈពេល ៥៥ថ្ងៃ ដែលនឹងចាប់ផ្តើម ពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ ដើម្បីឱ្យដំណើរការនេះ ប្រព្រឹត្តទៅដោយរលូនល្អ និងទទួលបានជោគជ័យ ស្ថិតក្នុងបរិយាកាសនយោបាយស្ងប់ស្ងាត់ ប្រកបដោយសន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់ គ្មានការបំភិតបំភ័យ គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ ខែសីហាឆ្នាំ២០២៦ គ.ជ.ប ក៏បានចេញសេចក្តីណែនាំលេខ ០៣៣ គ.ជ.ប.ស.ណ.ន ស្តីពីកិច្ចសហការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ ជូនដល់លេខាធិការដ្ឋានសន្តិសុខ បោះឆ្នោតនៃ គ.ជ.ប លេខាធិការដ្ឋា ន រាជធានី ខេត្តរៀបចំការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីសហការ អនុវត្ត តាមគោលការណ៍ និងវិធានការចាំបាច់មួយចំនួន។
អំពីការងារសន្តិសុខ លោក សោម សូរីដា បានមានប្រសាសន៍ថា គណៈបញ្ជាការសន្តិសុខអចិន្រ្តៃយ៍ សម្រាប់ការបោះឆ្នោត និង គ.ជ.ប បានបន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងដំណើរការ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងការផ្តល់សុពលភាព លើបញ្ជីបោះឆ្នោតឆ្នាំ២០២៦។
លោក បានបញ្ជាក់ជូនអំពី មុខសញ្ញាសំខាន់ៗ ដែលត្រូវការពារ គោលដៅសំខាន់ៗ ដែលត្រូវការពារ និងការរៀបចំយន្តការរចនាសម្ព័ន្ធសន្តិសុខ បោះឆ្នោត និងការរៀបចំកម្លាំងការពារនៅថ្នាក់រាជធានី ខេត្ត។ គណៈបញ្ជាការឯកភាពរដ្ឋ បាលរាជធានីខេត្ត ដែលមានស្រាប់ ត្រូវបានកំណត់ និងប្រើប្រាស់ជាយន្តការរចនាសម្ព័ន្ធសន្តិសុខ បោះឆ្នោតរាជធានី ខេត្ត ហៅថា គណៈបញ្ជាការសន្តិសុខ អចិន្រ្តៃយ៍រាជធានី ខេត្ត សម្រាប់ការបោះឆ្នោត ត្រូវបំពេញមុខងារតាមឋានៈ តួនាទី និងការទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ចរាជធានីខេត្ត រៀងៗខ្លួន ដែលមានស្នងការដ្ឋាន នគរបាលរាជធានី ខេត្ត ធ្វើជាសេនាធិការ ត្រូវគ្រប់គ្រងដឹកនាំ និងបញ្ជាគ្រប់យន្តការ រចនាសម្ព័ន្ធសន្តិសុខ និងមន្រ្តីអនុវត្តច្បាប់នៅក្រោមឱវាទ ដោយសហការ ជាមួយ គ.ជ.ប ឬ/និង លធ.ខប ឬ/និង កប.ឃស ត្រួតពិនិត្យការរៀបចំកម្លាំងនគរបាល និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីការពារតាមផែនការ និងសេចក្តីណែនាំផ្សេងៗ ដែលបានកំណត់។ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានី ខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬ/និងកម្លាំងកងរាជអាវុធហត្ថ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ រាជធានី ខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ខណ្ឌត្រូវបា ន រៀបចំជាភ្នាក់ងារសន្តិសុខ បោះឆ្នោត តាមសំណូមពរចាំបាច់របស់គ.ជ.ប ឬ/និង លធ.ខប ឬ/និង កប.ឃស។
ចំពោះការចុះឈ្មោះភ្នាក់ងារ គណបក្សនយោបាយ លោក សោម សូរីដា បានមានប្រសាសន៍ថា គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ មានសិទ្ធិចាត់តាំងភ្នាក់ងាររបស់ខ្លួនមួយចំនួន តាមការចាំបាច់របស់ គណបក្ស ដើ ម្បី សង្កេតមើលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមសាលាឃុំ សង្កាត់ ឬតាមការិយាល័យចុះឈ្មោះបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលបានកំណត់ដោយ គ.ជ.ប។
គណបក្សនយោបាយ ដែលមានបំណង ចាត់តាំងភ្នាក់ងាររបស់ខ្លួន ត្រូវដាក់ពាក្យសុំចុះឈ្មោះភ្នាក់ងាររបស់ខ្លួនទៅក្រុមប្រឹក្សាឃុំ សង្កាត់ ៧ថ្ងៃ មុនថ្ងៃចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត រហូតដល់ ១០ថ្ងៃ មុនថ្ងៃបញ្ចប់ដំណើរការនេះ។ កាលបរិច្ឆេទ នៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ចាប់ផ្តើមពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ និងបញ្ចប់នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៧។ ពាក្យសុំចុះឈ្មោះភ្នាក់ងារ តាមទម្រង់បែបបទលេខ ១០០៧ ផ្តល់ជូនដោយ គ.ជ.ប ដោយឥតគិតថ្លៃ ឬអាចទាញយកពីអាសយដ្ឋានវេប គ.ជ.ប www.nec.gov.kh។ ចំពោះអភិបាល អភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ និងកម្លាំងប្រដាប់អាវុធ មិនត្រូវបានអនុញ្ញាតឱ្យធ្វើជាភ្នាក់ងារគណបក្សនយោបា យដើម្បីសង្កេតមើលដំណើរ ការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឡើយ។
លោក សោម សូរីដា បានមានប្រសាសន៍ បន្តទៀតថា គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦នេះ គណបក្សនយោបាយចំនួន ១២ បានធ្វើការផ្ទេរសិទ្ធិ ជូនតំណាងរបស់ខ្លួន ដើម្បីចុះហត្ថលេខាលើពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោ បា យ (ទ.១០០ ៧ ) សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោ ត ឆ្នាំ២០២៦ រួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ គណបក្សអំណាចប្រជាពលរដ្ឋ គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យជឿនលឿនគណបក្សខ្មែររួបរួមជាតិ គណបក្សសន្តិភាពជាតិ គណបក្សឆន្ទៈខ្មែរ គណបក្សជំនាន់ថ្មី និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន។
ចំពោះសភាពការណ៍ទូទៅ មុនចាប់ផ្តើមដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ ឯកឧត្ដម សោម សូរីដាបានមានប្រសាសន៍ថា ការរៀបចំបញ្ជីបោះឆ្នោតសម្រាប់បម្រើឱ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹ ក្សាឃុំ សង្កាត់អាណត្តិទី៦ ឆ្នាំ២០២៧ ត្រូវអនុវត្តតាមច្បាប់ស្ដីពីការបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រា ប់ ការពិនិត្យ បញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ សេចក្តីសម្រេច ផែនការមេ និងប្រតិទិនដែលបានកំណត់។ ដោយសារកត្តាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមល្អ បានធ្វើឱ្យ គ.ជ.ប មានលទ្ធភាពគ្រប់គ្រាន់ក្នុងការរៀបចំចាត់ចែងដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការ ចុះឈ្មោះបោះឆ្នោតនា ពេលខា ងមុខ។ មកដល់ពេលនេះ គ.ជ.ប បានបំពេញភារកិច្ចមួយចំនួនរួចហើយមានដូចជា ការបណ្តុះបណ្តាលដល់ភាគីពាក់ព័ន្ធនៅថ្នាក់ គ.ជ.ប និងថ្នាក់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត ការប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយអំពីដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតជាដើម។
ក្នុងកិច្ចប្រជុំនោះ គ.ជ.ប បានឆ្លើយបំភ្លឺទៅនឹងសំណួររបស់ភាគីពាក់ព័ន្ធ ដែលមានវត្តមានក្នុងកិច្ចប្រជុំ ដោយ គ.ជ.ប បានពន្យល់បន្ថែម អំពីការបំពេញពាក្យសុំចុះឈ្មោះ ភ្នាក់ងារគណបក្សនយោបាយ (ទ.១០០ ៧ ) ឆ្លើយបញ្ជាក់អំពីកាលបរិច្ឆេទនៃការបំពេញតួនាទី ជាភ្នាក់ងារគណបក្សនយោបាយ មិនមែនត្រឹមតែក្នុងការិយា ល័យចុះឈ្មោះបោះឆ្នោតទេ គឺអាចសង្កេតមើលដំណើរការចុះឈ្មោះបោះឆ្នោតទាំងមូលរហូតដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៧។ ករណីមួយទៀត អំពីការផ្ទេរសិទ្ធិរបស់គណបក្សនយោបាយ គ.ជ.ប បានជូនដំណឹងទៅគ្រប់លេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត រួចបន្តទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់ រួចហើយ។
ជាទីបញ្ចប់ ក្នុងនាម គ.ជ.ប លោក សោម សូរីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះតំណាងក្រសួង ស្ថាប័ន គណបក្សនយោបាយសមាគម អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។
លោក សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា គ្រប់គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល នឹងចូលរួម ដាក់តំណាងរបស់ខ្លួន ដើម្បីសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ។ ហើយ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមអញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។













ភាគីពាក់ព័ន្ធដែលចូលរួម ក្នុងកិច្ចប្រជុំនោះ មានសមាសភាពមកពីតំណាងអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងក្រសួងព័ត៌មាន តំណាងគណបក្សនយោបាយចំនួន ២០ គណបក្ស តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៩ អង្គការសមាគម ព្រមទាំងអ្នកសារព័ត៌មាន សរុបទាំងអស់ចំនួនប្រមាណ ១០០ នាក់៕
