Feature

រដ្ឋមន្ត្រី ហួត ហាក់ ចុះពិនិត្យស្ថានភាពទឹកជំនន់ និងផលប៉ះពាល់ដំណាំកសិករ នៅឃុំបាក់ស្នា ស្រុកបារាយណ៍

ភ្នំពេញ៖ លោក ហួត ហាក់ ប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបារាយណ៍ បានអញ្ជើញចុះពិនិត្យស្ថានភាព ទឹកជំនន់ និងវាយតម្លៃផលប៉ះពាល់ ដល់ដំណាំរបស់ប្រជាកសិករ នៅក្នុងភូមិសាស្ត្រឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

ដំណើរចុះពិនិត្យរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ខាងលើនេះ ធ្វើឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងមានគោលបំណងស្វែងយល់ ពីស្ថានភាពជាក់ស្តែង នៃទឹកជំនន់ ផលប៉ះពាល់ដល់ការបង្កបង្កើនផល និងជីវភាពរបស់ប្រជាពលរដ្ឋ ជាពិសេសគ្រួសារដែលងាយរងគ្រោះ ដើម្បីកំណត់តម្រូវការចាំបាច់ និងសម្របសម្រួល ការអន្តរាគមន៍ជួយប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា៕

To Top