លោក Netanyahu សារភាពថា ពិតជាបានបំពេញ ទស្សនកិច្ចស្ងាត់ៗនៅ UAE និងជួបជាមួយនឹងប្រធានាធិបតីពិតមែន
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់កាលពីថ្ងៃចន្ទថា លោកពិតជាបានធ្វើទស្សនកិច្ច នៅអារ៉ាប់រួមឬUAEមួយថ្ងៃមុននេះ តាមការអញ្ជើញរបស់ប្រធានាធិបតី Sheikh Mohamed bin Zayed Al Nahyan
ដោយនិយាយថា កិច្ចពិភាក្សារបស់ពួកគេផ្តោតលើទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់លោក Netanyahu បាននិយាយថា ដំណើរទស្សនកិច្ចនេះផ្តោតលើទំនាក់ទំនងទ្វេភាគី និងបញ្ហាប្រឈមក្នុងតំបន់ដោយបន្ថែម
ថា ភរិយារបស់គាត់គឺលោកស្រី Sara ក៏បានចូលរួមជាមួយគាត់ក្នុងអំឡុងពេលទស្សនកិច្ចនេះ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Emirates របស់ UAE បាននិយាយនៅមុននេះបន្តិចថា មេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីទំនាក់ទំនងរវាងប្រទេស និងវិធីដើម្បីពង្រឹងពួកគេ
ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ។
តាមរយៈមន្ត្រីដែលស្គាល់ពីកិច្ចប្រជុំនោះ សារព័ត៌មានរដ្ឋរបស់អ៊ីស្រាអែល Kan TV បានរាយការណ៍ថា លោក Netanyahu បានស្នើឱ្យប្រធានាធិបតី UAE បដិសេធជាសាធារណៈ
នូវរបាយការណ៍ដែលថាលោកបានព្រមាននាយករដ្ឋមន្ត្រីអ៊ីស្រាអែលមុនការវាយប្រហារដ៏ភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសនៅថ្ងៃទី៧ខែតុលា ឆ្នាំ ២០២៣ដែលក្រុមនេះកំពុងរៀបចំផែនការ
ប្រតិបត្តិការដ៏ធំមួយ។
គួរឲ្យដឹងដែរថាកន្លងមកលោក Netanyahu ធ្លាប់បានបដិសេធមិនទទួលការព្រមានបែបនេះនោះទេ៕
