Feature

អាជ្ញាធរ ផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់ គ្រប់ប្រភេទលើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាបណ្តោះអាសន្ន

កំពង់ធំ ៖ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តកំពង់ធំ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្អាកចរាចរណ៍ រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ លើកំណាត់ផ្លូវ ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ដោយសារស្ថានភាពជំនន់ទឹកភ្លៀង កំពុងឡើងយ៉ាងខ្លាំង.

បើតាមសេចក្ដីជូនដំណឹង, ដោយស្ថានភាពជំនន់ទឹកភ្លៀងបាននឹងកំពុងជន់ឡើងយ៉ាងខ្លាំង ជាហេតុបណ្តាលឱ្យលិចលង់នៅតាមកំណាត់ផ្លូវមួយចំនួន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លូវ មិនអាចទ្រនឹងទម្ងន់របស់រថយន្តធុនធ្ងន់បានទេ។

ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងទប់ស្កាត់ការខូចខាតរចនាសម្ព័ន្ធផ្លូវ ថ្នល់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ធំ ស្ត្រខេត្តកំពង់ធំ ដែលស្ថានភាពបែបនេះធ្វើឱ្យផ្លែ បានធ្វើការផ្អាកចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទជាបណ្តោះអាសន្ន ដូចជា៖

-ផ្លូវជាតិលេខ៦០បេ ប្រវែង៥ ៣៨០ម (ចន្លោះគីឡូម៉ែត្រលេខ ០៦+៨០០ ដល់គីឡូម៉ែត្រលេខ ៤៦+ ១២០), ស្ថិតនៅភូមិខ្វែក ដល់ភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

-ផ្លូវខេត្តលេខ២៧១៨ ប្រវែង២៩ ៥២៥ម (ចន្លោះគីឡូម៉ែត្រលេខ ៤២+៥៥០ ដល់គីឡូម៉ែត្រលេខ ១០១+៨០០) ស្ថិតនៅភូមិក្រពប់អំបិល ឃុំបឹងល្វា ស្រុកសន្ទុក ដល់ភូមិ បឹង ឃុំ មានរិទ្ធ ស្រុក សណ្តាន់ និង មានការហូរច្រោះដាច់លូ០១កន្លែង ត្រង់គ.ម៨៧+១០០ ស្ថិតក្នុងភូមិរន្ទះ ឃុំទំរីង ស្រុសសណ្តាន់។

-ផ្លូវជាតិលេខ ៦ ប្រវែង១ ១៥០ម ជន់លិចចិញ្ចើមផ្លូវ និងតួផ្លូវ ស្ថិតក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង៕

To Top