ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គល និងស្ថាប័នចំនួន ១៣ ដែលមានជាប់ពាក់ព័ន្ធនឹងការទិញអាវុធរបស់អ៊ីរ៉ង់‎

‎‎បរទេស: នៅថ្ងៃអង្គារ រដ្ឋាភិបាល សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីៗប្រឆាំងនឹងបុគ្គល និងស្ថាប័នចំនួន ១៣ រួមទាំងអ្នកដែលមានមូលដ្ឋាន នៅក្នុងប្រទេសរុស្ស៊ី ចិន ហុងកុង និងប៉ាគីស្ថាន ដោយចោទប្រកាន់ថា ពួកគេបានជួយប្រទេសអ៊ីរ៉ង់ក្នុងការទិញអាវុធ និងគ្រឿងបន្លាស់នានា។
‎
‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ថា ទណ្ឌកម្មដែលប្រកាស ដោយក្រសួងហិរញ្ញវត្ថុ និងក្រសួងការបរទេសអាមេរិកនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលលោក ត្រាំ (Trump) ដើម្បីដាក់អ៊ីរ៉ង់ឱ្យនៅឯកោផ្នែកសេដ្ឋកិច្ច និងបង្ខំឱ្យប្រទេសនេះចូលរួមក្នុងការចរចាដើម្បីបញ្ចប់សង្គ្រាម ដែលបានផ្ទុះឡើងបន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ។
‎
‎រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ អាមេរិក លោក Scott Bessent បានមានប្រសាសន៍ថា៖ «ក្រសួងហិរញ្ញវត្ថុនឹងមិនអត់ឱនចំពោះការគាំទ្រណាមួយដល់របបនេះឡើយ ហើយនឹងបន្តកំណត់មុខសញ្ញា បង្ហាញជាសាធារណៈ និងដាក់ឱ្យនៅឯកោនូវរាល់ភាគីដែលជួយសម្រួលដល់សកម្មភាពរបស់អ៊ីរ៉ង់»។
‎
‎ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់ថា ទណ្ឌកម្មទាំងនេះមានគោលបំណង កាត់បន្ថយសមត្ថភាព របស់ទីក្រុងតេអេរ៉ង់ ក្នុងការកសាងកម្មវិធីអាវុធ របស់ខ្លួនឡើងវិញ ព្រមទាំងបង្កើនការចំណាយ និងផលវិបាកសម្រាប់អ្នក ដែលបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងការទិញអាវុធទាំងនោះ។
‎‎ប្រែសម្រួល: តុលា
‎
‎

To Top