ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀម រៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យនិងផ្តល់អនុសាសន៍ណែនាំបន្ថែម លើវឌ្ឍនភាពនៃការត្រៀមរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០ និងព្រឹត្តិការណ៍អម នៅរាជធានីភ្នំពេញ នាពេលខាងមុខ៕





