ព័ត៌មានជាតិ

សម្តេចធិបតី ៖ ខ្ញុំទៅណាមកណាលួចទៅ មិនមែនខ្លាចរឿងសុវត្ថិភាពផ្ទាល់ខ្លួនទេ

ភ្នំពេញ ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពេលខ្លះសម្តេចធ្វើដំណើរ ទៅណាមកណាលួចទៅស្ងាត់ៗ មិនប្រកាសឱ្យដឹងទុកជាមុននោះ មិនមែនខ្លាចរឿង សុវត្ថិភាពផ្ទាល់ខ្លួនទេ ព្រោះកម្ពុជាមានសុខសន្តិភាព ពេញលេញរឿងអ្វីត្រូវខ្លាច ។ ប៉ុន្តែសម្តេចថា ការទៅតំបន់មួយចំនួនមិនឱ្យដឹងជាមុននោះ ព្រោះមិនចង់ឱ្យបង្កការភ្ញាក់ផ្អើល និងរំខានដល់គេឯង ៕

To Top