Feature

កម្លាំងនគរបាល​ សម្រួលចរាចរណ៍លើផ្លូវជាតិលេខ៥ ក្នុងឱកាសប្រជាពលរដ្ឋវិល ត្រឡប់ទៅកាន់កន្លែងការងារ

ពោធិ៍សាត់៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ កម្លាំងនគរបាលស្រុកបានចុះជួយសម្រួលចរាចរណ៍លើផ្លូវជាតិលេខ៥ ក្នុងឱកាសប្រជាពលរដ្ឋធ្វើដំណើរវិលត្រឡប់ពីស្រុកកំណើតទៅកាន់កន្លែងបំពេញការងារវិញ បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌ។

ប្រតិបត្តិការនេះធ្វើឡើងនៅក្នុង ភូមិសាស្ត្រឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងគោលបំណងជួយសម្រួល លំហូរចរាចរណ៍ កាត់បន្ថយការកកស្ទះ និងចូលរួមធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់កម្លាំងនគរបាលស្រុកក្រគរ ក្នុងការបម្រើសេវាសាធារណៈ និងចូលរួមរក្សាសណ្តាប់ធ្នាប់សាធារណៈ ដើម្បីឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។

អត្ថបទដោយ ÷ ខេម៉ា / ដើមអម្ពិល

To Top