ខួប១៤ឆ្នាំ នៃថ្ងៃសោយទិវង្គត ព្រះបរមរតនកោដ្ឋ ទូតចិន រំលឹកពីការចងចាំ របស់ប្រជាជនចិន ចំពោះ ព្រះអង្គជារៀងរហូត
ភ្នំពេញ៖ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ គឺជាមិត្តចាស់នៃប្រជាជនចិន និងចងចាំព្រះអង្គជារៀងរហូត។
តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក លោក វ៉ាង វិនពីន បានសរសេរយ៉ាងដូច្នេះថា <ថ្ងៃនេះជាថ្ងៃគម្រប់ខួប 14 ឆ្នាំសោយទិវង្គតរបស់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” ។ ព្រះអង្គជាមិត្តចាស់នៃប្រជាជនចិន យើងទាំងអស់គ្នាចងចាំព្រះអង្គជារៀងរហូត>៕

