ការតវ៉ាទ្រង់ទ្រាយធំ នៅប្រទេសបារាំង វិវត្តទៅជាអំពើកុបកម្មដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងការលួចប្លន់
បរទេស: អំពើហិង្សាបានផ្ទុះឡើង នៅក្នុងទីក្រុងនានាទូទាំងប្រទេសបារាំងកាលពីថ្ងៃសៅរ៍ ខណៈដែលការតវ៉ាប្រឆាំង នឹងការកើនឡើងនៃថ្លៃចំណាយ លើជីវភាពរស់នៅ និងការធ្លាក់ចុះនៃសេវាសាធារណៈ បានវិវត្តទៅជាអំពើហិង្សាដ៏ធ្ងន់ធ្ងរមួយ ដែលប្រទេសនេះមិនធ្លាប់ជួបប្រទះ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ថា ខណៈដែលមនុស្សរាប់សែននាក់ បានធ្វើការតវ៉ាដោយសន្តិវិធីតាមដងផ្លូវ នៅក្នុងទីក្រុងជាច្រើននោះ ក្រុមអ្នកបង្កហិង្សាមួយចំនួនបានវាយប្រហារលើអគារសាធារណៈ លួចប្លន់ហាងលក់ទំនិញប្រណីតៗ និងផ្សារទំនើប ព្រមទាំងវាយប្រហារលើរថយន្តប៉ូលិស និងមន្ត្រីប៉ូលិសផងដែរ ។
នៅទីក្រុង Limoges អគារសាលាក្រុង ត្រូវបានគេដុតបំផ្លាញ។ នៅទីក្រុង Marseille ក្រុមអ្នកតវ៉ាដែលស្លៀកពាក់ពណ៌ខ្មៅ បានសម្រុកចូល ទៅក្នុងសាលាក្រុង ហើយបានគូសវាសអក្សរ ឬរូបភាពផ្សេងៗ បង្ហាញពីភាពវឹកវរនៅលើអគារនោះ។ ចំណែកឯនៅទីក្រុង Lyon វិញ ក្រុមអ្នកតវ៉ាបានដុតបំផ្លាញ ការិយាល័យទេសចរណ៍ប្រចាំទីក្រុងផងដែរ។
លោក Sebastien Lecornu រដ្ឋមន្ត្រីបារាំងមួយរូប បានថ្លែងថា រដ្ឋាភិបាលនឹងមិនអនុញ្ញាតឱ្យអំពើហិង្សាទាំងនេះធ្វើឱ្យមានការ «ភ័យខ្លាច ឬចុះចាញ់» ឡើយ។ លោកបានចោទថា ភាពវឹកវរទាំងនេះបង្កឡើងដោយក្រុម «ឆ្វេងនិយមជ្រុល» និងក្រុមឧក្រិដ្ឋជន ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនឹងឈានចូលមកដល់នៅឆ្នាំក្រោយនេះ។
ប្រែសម្រួល: ណៃ តុលា
