Feature

ពលរដ្ឋស្នើសុំអាជ្ញាធរ ជួយអន្តរាគម៍សង្គ្រោះស្រូវ បន្ទាប់ពីលោកមេភូមិស្ពានតោ ដាក់ក្តានឹងខ្សាច់ទប់ទឹក ដាក់ដៃចាប់ត្រី បណ្តាលឱ្យលិចស្រូវពួកគាត់

កំពង់ស្ពឺ÷ក្រុមប្រជាពលរដ្ឋ ដែលមានដីស្រែចម្ការនៅក្រោយភូមិតោពីឃុំរលាំងគ្រើល ស្រុកសំរោទង ខេត្តកំពង់ស្ពឺ ស្នើសុំអាជ្ញាធរខេត្ត និង មន្ទីរជំនាញពាក់ព័ន្ឋជួយអន្តរាគម៍សង្គ្រោះ ដំណាំស្រូវរបស់ពួកគាត់ បន្ទាប់ពីលោកមេភូមិ ស្ពានតោម្នាក់ បានដាក់ក្តានឹងខ្សាច់ទប់ទឹកដាក់ដៃ និងលបចាប់ត្រីបណ្តាលឱ្យលិចស្រូវនឹងចម្ការ។

ពលរដ្ឋលើកឡើងបែបនេះ បន្ទាប់ពីដំណាំស្រូវរបស់ពួកគាត់លិចទឹកចំនួន៤ថ្ងៃមកហើយ នៅចំណុចខាងក្រោយភូមិស្ពានតោ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ពួកគាត់បានឱ្យភ្នាក់ងារមជ្ឈមណ្ឌលដើមអម្ពិលដឹង នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២៦នេះថា ស្រូវរបស់ពួកគាត់ បានលិចទឹករយ:ពេលចំនួន៤ថ្ងៃ មកហើយដោយសារតែលោកមេភូមិស្ពានតោ
ឈ្មោះផេង ស្រួច បានយកបន្ទះក្តានឹងបាវខ្សាច់យកទៅបិទទប់ទឹកក្រោមស្ពាន នៅតាមផ្លូវជាតិលេខ១៣០ ដើម្បីឱ្យទឹកឡើងខ្ពស់សម្រាប់ដាក់ដៃ និងលបយកត្រី ទើបបណ្តាលឱ្យលិចដំណាំស្រូវ នឹងដំណាំអំពៅរបស់ពួកគាត់តែម្តងទៅ។

ពលរដ្ឋបាលបន្តទៀតថា ក្រោយពីពួកគាត់ឆ្ងល់ថា ទឹកភ្លៀងលើនេះម្តេចក្រកស្រក់ម្លេះ បាននាំគ្នាទៅមើលគាល់ស្ពានតោពី ទើបដឹងថា លោកមេភូមិខាងលើ បានបិតនឹងទប់ទឹក ដើម្បីទាញយកប្រយោជសោះ តែគាត់មិនដឹងថា ទង្វើរបស់គាត់បានធ្វើឲ្យលិចលង់ដំណាំស្រូវរបស់ពលរដ្ឋនោះទេ។

ពលរដ្ឋបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ខែតុលាឆ្នាំ២០២៦នេះ ពួកគាត់បានទៅជួបលោកមេភូមិតោពី ដើម្បីឱ្យគាត់ដក់យកក្តានឹងបាវខ្សាច់ ដែលលោកមេភូមិ ដាក់បិតទឹកនោះចេញ ស្រាបតែលោកមេភូមិឆ្លើយតប នឹងពលរដ្ឋថាឱ្យគាត់ធើមេចបើទឹកឡើងខ្លាំងចឹងគាត់យកក្តានឹងខ្សាច់មេចបាន រួចហើយលោកមេភូមិដើរទៅផ្ទះគាត់បាត់។
ក្រោមការលើកឡើង នឹងចោទប្រកាន់ពីប្រជាពលរដ្ឋទៅលើលោក ផេង ស្រួច មេភូមិស្ពានតោ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនអាចសុំការបកស្រាយពីលោកបានឡើយ ពីព្រោះមិនមានលេខ ទូរស្ទព័ទំនាក់ទំនង ដើម្បីសួរនាំ
ជាចុងក្រោយក្រុមប្រជាពលរដ្ឋ ស្នើសុំទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជួយ អន្តរាគម៍សង្គ្រោះដំណាំស្រូវគាត់ផងបើទុក្ខឱ្យលិចពីបីថ្ងៃទៀត ច្បាស់ណាស់ប្រាកដជារលួយខូចអស់ហើយ។

ក្រោមការលើកឡើងពីផលលំបាក របស់ប្រជាពលរដ្ឋខាងលើ មជ្ឈមណ្ឌលដើមអម្ពិល បានទំនាក់ទំនងតាមប្រព័ន្ឋតេឡេក្រាមទៅលោក មុត ផន អភិបាលស្រុកសំរោងទង លោកបានឆ្លើយតបថា នឹងអោយជំនាញចុះទៅពិនិត្យមើលនឹងជួយសង្គ្រោះដំណាំស្រូវជូនពលរដ្ឋ។
ចំណែកលោកញ្ញ៉ាញ ជាបហ័រ ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ស្ពឺថា លោកនឹងចាប់ជំនាញភ្លាម ដើម្បីត្រួតពិតមើលជាក់ស្តែង នឹងអន្តរាគម៍សង្គ្រោះដំណាំស្រូវជូនពលរដ្ឋ៕
ដោយ÷សុខ សុភ័ណ្ឌ|កំពង់ស្ពឺ|ដើមអម្ពិល|រូបថតដើមអម្ពិល

To Top