ព័ត៌មានអន្តរជាតិ

រុមហ៊ុនគ្រប់គ្រងការវិនិយោគសម្លឹងមើលការលូតលាស់នៃវិស័យអចលនទ្រព្យនៅអាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែនៅតែជំរុញឱ្យអ្នកវិនិយោគបន្តបោះទុននៅអាមេរិក

បរទេស៖ ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Principal Asset Management បានប្រកាសពីការត្រៀមខ្លួនក្នុងការបង្កើនសកម្មភាពកាន់តែសកម្មនៅក្នុងទីផ្សារអចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយជឿជាក់ថាបច្ចុប្បន្នអ្នកវិនិយោគនៅទូទាំងពិភពលោកកំពុងដាក់ទុនក្នុងកម្រិតទាបនៅឡើយ (Underweight) នៅក្នុងផ្នែកអចលនទ្រព្យការិយាល័យក្នុងតំបន់នេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី ខែតុលា ឆ្នាំ២០២៦ ។ ​លោក Richard Hill នាយកគ្រប់គ្រងជាន់ខ្ពស់ និងជាប្រធានផ្នែកស្រាវជ្រាវ និងយុទ្ធសាស្ត្រអចលនទ្រព្យសកលនៃក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្ថាប័នវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏នៅតែបន្តបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកផងដែរ ដោយសារតែទីផ្សារនោះ “ធំធេងពេកមិនអាចមើលរំលងបាន”។ ​លោកបានបន្ថែមថា តាមរយៈការជួបជាមួយអ្នកវិនិយោគនៅអាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា ពួកគេកំពុងភ្ញាក់រលឹកទទួលស្គាល់ការពិតថា ពួកគេបានដាក់ទុនវិនិយោគនៅអាស៊ីប៉ាស៊ីហ្វិកក្នុងកម្រិតមួយទាប បើធៀបនឹងចំណែកនៃការវាយតម្លៃអចលនទ្រព្យពាណិជ្ជកម្មសរុបនៅលើសកលលោក។…

បរទេស៖ ក្រុមហ៊ុនគ្រប់គ្រងការវិនិយោគដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Principal Asset Management បានប្រកាសពីការត្រៀមខ្លួនក្នុងការបង្កើនសកម្មភាពកាន់តែសកម្មនៅក្នុងទីផ្សារអចលនទ្រព្យតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយជឿជាក់ថាបច្ចុប្បន្នអ្នកវិនិយោគនៅទូទាំងពិភពលោកកំពុងដាក់ទុនក្នុងកម្រិតទាបនៅឡើយ (Underweight) នៅក្នុងផ្នែកអចលនទ្រព្យការិយាល័យក្នុងតំបន់នេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន South China Morning Post ថ្ងៃទី ខែតុលា ឆ្នាំ២០២៦ ។

​លោក Richard Hill នាយកគ្រប់គ្រងជាន់ខ្ពស់ និងជាប្រធានផ្នែកស្រាវជ្រាវ និងយុទ្ធសាស្ត្រអចលនទ្រព្យសកលនៃក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្ថាប័នវិនិយោគនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏នៅតែបន្តបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើអចលនទ្រព្យពាណិជ្ជកម្មនៅសហរដ្ឋអាមេរិកផងដែរ ដោយសារតែទីផ្សារនោះ "ធំធេងពេកមិនអាចមើលរំលងបាន"។

​លោកបានបន្ថែមថា តាមរយៈការជួបជាមួយអ្នកវិនិយោគនៅអាមេរិក អឺរ៉ុប និងមជ្ឈិមបូព៌ា ពួកគេកំពុងភ្ញាក់រលឹកទទួលស្គាល់ការពិតថា ពួកគេបានដាក់ទុនវិនិយោគនៅអាស៊ីប៉ាស៊ីហ្វិកក្នុងកម្រិតមួយទាប បើធៀបនឹងចំណែកនៃការវាយតម្លៃអចលនទ្រព្យពាណិជ្ជកម្មសរុបនៅលើសកលលោក។ ក្រុមហ៊ុន Principal Financial Group ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុង Des Moines រដ្ឋ Iowa បានគ្រប់គ្រងទ្រព្យសកម្មចំនួន ៨០៨ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ នៃឆ្នាំនេះ យោងតាមរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយរបស់ខ្លួន។

​លោក Hill បានពន្យល់ថា ចំណាប់អារម្មណ៍លើអចលនទ្រព្យពាណិជ្ជកម្មនៅអាស៊ីប៉ាស៊ីហ្វិក គឺត្រូវបានជំរុញដោយសារការកើនឡើងនៃអត្រាការប្រាក់នៅសហរដ្ឋអាមេរិក និងតំបន់ផ្សេងៗទៀត ដែលជំរុញឱ្យអ្នកវិនិយោគងាកមករកទីផ្សារដែលមានការរីកចម្រើនលឿនដើម្បីរក្សាកំណើនចំណេញ។ លោកបានសង្កត់ធ្ងន់ថា៖ "បច្ចុប្បន្នយើងកំពុងស្ថិតក្នុងបរិបទអត្រាការប្រាក់ខ្ពស់ទូទាំងពិភពលោក ដែលមិនធ្លាប់មានក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយនេះ។"

​វិធីតែមួយគត់ដើម្បីទាញយកប្រាក់ចំណេញក្នុងស្ថានភាពនេះ គឺការស្វែងរកឱកាសអចលនទ្រព្យពាណិជ្ជកម្មដែលមានសន្ទុះកំណើនលឿនគ្រប់គ្រាន់ ដើម្បីទូទាត់សងនឹងចំណាយហិរញ្ញប្បទានដែលកាន់តែខ្ពស់។ យុទ្ធសាស្ត្រនេះអាចធ្វើទៅបានតាមរយៈការជ្រើសរើសប្រភេទអចលនទ្រព្យ និងទីផ្សារឱ្យបានត្រឹមត្រូវ ព្រមទាំងការបង្កើតកំណើនប្រាក់ចំណូលប្រតិបត្តិការសុទ្ធតាមរយៈឱកាសនៃការអភិវឌ្ឍ និងការអភិវឌ្ឍឡើងវិញ។ ការណ៍នេះហើយដែលជំរុញឱ្យអ្នកវិនិយោគកំពុងពង្រីកវិសាលភាពទីផ្សាររបស់ខ្លួនដើម្បីស្វែងរកប្រាក់ចំណេញទាំងនោះ។

​គួរបញ្ជាក់ថា ធនាគារកណ្តាលអាមេរិក (Fed) បានចាប់ផ្តើមអនុវត្តគោលនយោបាយរូបិយវត្ថុរឹតបន្តឹងថ្មីកាលពីខែមុន ដោយដំឡើងអត្រាការប្រាក់គោល ០,២៥ភាគរយ ដែលជាការដំឡើងលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ ដើម្បីទប់ស្កាត់អតិផរណា។ កាលពីខែសីហា អត្រាអតិផរណានៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេបំផុតនៅលើពិភពលោកមួយនេះ នៅតែបន្តស្ថិតក្នុងកម្រិត ៣,៤ភាគរយ ដែលខ្ពស់ជាងគោលដៅរយៈពេលវែងរបស់ Fed ដែលកំណត់ត្រឹម ២ភាគរយ៕

ប្រែសម្រួល៖ គីរី

To Top