ព័ត៌មានអន្តរជាតិ

ចិន​ ថ្កោលទោសអាមេរិក​ ចំពោះការដាក់ទណ្ឌកម្ម លើក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) របស់ចិន

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការជំទាស់យ៉ាងដាច់អហង្ការ​ ចំពោះចំណាត់ការថ្មីបំផុតរបស់សហរដ្ឋអាមេរិក ដែលបានបញ្ជាឱ្យទីភ្នាក់ងារស៊ីវិល សហព័ន្ធរបស់ខ្លួនបញ្ឈប់ការប្រើប្រាស់ផលិតផល និងសេវាកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុននានារបស់ចិន។ អ្នកនាំពាក្យក្រសួងបានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់សារៈសំខាន់ស្មើៗគ្នាទាំងលើការអភិវឌ្ឍ និងសន្តិសុខ ដោយធានាថាបច្ចេកវិទ្យា AI នៅតែមានសុវត្ថិភាព អាចគ្រប់គ្រងបាន និងអាចទុកចិត្តបាន។ ក្រុមហ៊ុន AI របស់ចិន​ តែងតែប្តេជ្ញាចិត្តផ្តល់ជូននូវសេវាកម្មដែលមានសុវត្ថិភាព និងអាចទុកចិត្តបានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ព្រមទាំងគោរពតាមច្បាប់នៃប្រទេសដែលពួកគេធ្វើប្រតិបត្តិការ ដែលធ្វើឱ្យក្រុមហ៊ុនទាំងនេះទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ភាគីអាមេរិក​ បានចាត់វិធានការរឹតត្បិតដែលមានលក្ខណៈរើសអើងប្រឆាំងនឹងក្រុមហ៊ុន AI របស់ចិន ដោយលើកឡើងពីអ្វីដែលហៅថា “កង្វល់សន្តិសុខជាតិ”។ លោកបានបន្ថែមថា ចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ គឺជាសកម្មភាពជាក់ស្តែងនៃការបកស្រាយពង្រីកគោលគំនិតនៃ…

ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិន បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង និងការជំទាស់យ៉ាងដាច់អហង្ការ​ ចំពោះចំណាត់ការថ្មីបំផុតរបស់សហរដ្ឋអាមេរិក ដែលបានបញ្ជាឱ្យទីភ្នាក់ងារស៊ីវិល សហព័ន្ធរបស់ខ្លួនបញ្ឈប់ការប្រើប្រាស់ផលិតផល និងសេវាកម្មបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ពីក្រុមហ៊ុននានារបស់ចិន។

អ្នកនាំពាក្យក្រសួងបានថ្លែងថា ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលការណ៍ផ្តល់សារៈសំខាន់ស្មើៗគ្នាទាំងលើការអភិវឌ្ឍ និងសន្តិសុខ ដោយធានាថាបច្ចេកវិទ្យា AI នៅតែមានសុវត្ថិភាព អាចគ្រប់គ្រងបាន និងអាចទុកចិត្តបាន។

ក្រុមហ៊ុន AI របស់ចិន​ តែងតែប្តេជ្ញាចិត្តផ្តល់ជូននូវសេវាកម្មដែលមានសុវត្ថិភាព និងអាចទុកចិត្តបានដល់អ្នកប្រើប្រាស់ទូទាំងពិភពលោក ព្រមទាំងគោរពតាមច្បាប់នៃប្រទេសដែលពួកគេធ្វើប្រតិបត្តិការ ដែលធ្វើឱ្យក្រុមហ៊ុនទាំងនេះទទួលបានការទទួលស្គាល់យ៉ាងទូលំទូលាយនៅជុំវិញពិភពលោក។

អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ភាគីអាមេរិក​ បានចាត់វិធានការរឹតត្បិតដែលមានលក្ខណៈរើសអើងប្រឆាំងនឹងក្រុមហ៊ុន AI របស់ចិន ដោយលើកឡើងពីអ្វីដែលហៅថា "កង្វល់សន្តិសុខជាតិ"។

លោកបានបន្ថែមថា ចំណាត់ការរបស់សហរដ្ឋអាមេរិកនេះ គឺជាសកម្មភាពជាក់ស្តែងនៃការបកស្រាយពង្រីកគោលគំនិតនៃ "សន្តិសុខជាតិ" ហួសហេតុពេក និងជាការប្រើប្រាស់អំណាចរដ្ឋបាលក្នុងផ្លូវខុស ដើម្បីគាបសង្កត់សហគ្រាសចិន។

អ្នកនាំពាក្យបានបញ្ជាក់ថា សកម្មភាពនេះប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនចិន បំផ្លាញបរិយាកាសទីផ្សារ ដែលមានការប្រកួតប្រជែងដោយយុត្តិធម៌ និងរំខានដល់កិច្ចសហប្រតិបត្តិការ ផ្នែកពាណិជ្ជកម្មជាប្រក្រតីរវាងចិន និងសហរដ្ឋអាមេរិក នៅក្នុងវិស័យបច្ចេកវិទ្យា AI៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top