ព័ត៌មានអន្តរជាតិ

ចក្រភពអង់គ្លេស​ នឹងបញ្ជូនយន្តហោះចម្បាំង ទៅការពារអារ៉ាប៊ីសាអូឌីត​ ពីការវាយប្រហាររបស់ក្រុមហ៊ូធី

ឡុងដ៍៖ យោងតាមសេចក្តីរាយការណ៍របស់​ BBC​ ចក្រភពអង់គ្លេស​ នឹងដាក់ពង្រាយយន្តហោះចម្បាំងប្រភេទ Typhoon របស់កងទ័ពអាកាសអង់គ្លេស ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីការពារប្រទេសនេះពីការវាយប្រហាររបស់ក្រុមហ៊ូធី​ ដែលកំពុងកើនឡើងជាលំដាប់។

របាយការណ៍បានបញ្ជាក់ថា បេសកកម្មការពារនេះ ដែលត្រូវបានអនុម័តដោយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Andy Burnham នឹងជួយការពារទីក្រុងនានា និងហេដ្ឋារចនាសម្ព័ន្ធរបស់អារ៉ាប៊ីសាអូឌីត ប្រឆាំងនឹងការវាយប្រហារតាមផ្លូវអាកាសដោយក្រុមហ៊ូធី។

រដ្ឋមន្ត្រីក្រសួងការពារជាតិ អង់គ្លេស លោក Wes Streeting ត្រូវបានដកស្រង់សម្តីនៅក្នុង សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរកាលពីថ្ងៃអង្គារថា «យន្តហោះទាំងនេះនឹងបំពេញតួនាទីការពារ ហើយនឹងមិនធ្វើការវាយប្រហារទៅលើក្រុមហ៊ូទីនោះទេ»។

របាយការណ៍បានបន្ថែមថា ចក្រភពអង់គ្លេសក៏នឹងបញ្ជូនទីប្រឹក្សាយោធា និងយន្តហោះដឹកជញ្ជូនប្រភេទ A400M របស់កងទ័ពអាកាសអង់គ្លេស ដើម្បីជួយសម្រួលដល់ការចល័ត ឧបករណ៍ការពារនានា នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top