Feature

កម្ពុជា-អឺរ៉ុប ពង្រឹងលើវិស័យបរិស្ថាន ដើម្បីឆ្លើយតបនឹងបញ្ហាសកល

ភ្នំពេញ ៖ កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប លើវិស័យបរិស្ថានកាន់តែត្រូវបានពង្រឹង និងពង្រីកថែមទៀត តាមរយៈជំនួបពិភាក្សា ការងាររវាង លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក Igor DRIESMANS ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

លោករដ្ឋមន្ដ្រី បានថ្លែងថា ក្រសួងបរិស្ថាន ប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារតំបន់ការពារធម្មជាតិ ដោយពង្រឹងការអនុវត្តច្បាប់ កិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ មិនត្រឹមតែការពារជម្រកជីវៈចម្រុះ ព្រៃឈើ ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីប្រែក្លាយតំបន់នេះឱ្យទៅជាគោលដៅសេដ្ឋកិច្ចកជាតិ និងសេដ្ឋកិច្ចមូលដ្ឋាន សម្រាប់ប្រើឱ្យគោលដៅលម្ហែបៃតងកម្រិតជាតិនិងអន្តរជាតិ។

ជាមួយក្នានេះ លោក រដ្ឋមន្រ្តី បានថ្លែងថា កម្ពុជាគាំទ្រដល់ ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប គម្រោងសិក្សាលើបញ្ញាសិប្បនិមិត្មAI ដើម្បីតាមដានរាល់សកម្មភាពកាប់បំផ្លាញព្រៃឈើ ឬការទន្ទ្រានដីធ្លីខុសច្បាប់បានទាន់ពេលវេលា។

លោក បានសង្កត់ធ្ងន់លើការជំរុញការធ្វើកសិកម្មឆ្លាតវៃ និងមានការបញ្ចេញកាបូនទាប ដើម្បីធានាថាការដាំដុះរបស់ប្រជាកសិករ មិនប៉ះពាល់ដល់តំបន់ការពារ និងជួយកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងសមិទ្ធផលនៃការយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបានអនុវត្តពីសិស្សានុសិស្សនិងមានអ្នកចូលរួមជាង១៤លាននាក់។

ជាការឆ្លើយតប លោក Igor DRIESMANS បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តឈរជាដៃគូយុទ្ធសាស្ត្រជាមួយកម្ពុជា ដើម្បីគាំទ្រដល់កិច្ចគាំពារបរិស្ថាន ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកសាងសហគមន៍បៃតងប្រកបដោយចីរភាព៕

To Top